បើ​គិត​ថា Steve Jobs ជា​អ្នក​បង្កើត​ស្លាក​យីហោ Apple ច្រឡំ​ធំ​ហើយ!

  • 2017-09-19 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​​ការ​​ចាប់​កំណើត​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា Apple ​កាលពី​ឆ្នាំ​​១៩៧៦​ ​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា​ ​ស្លាក​យីហោ​ ​ ​Apple​ ​គឺ​អតីត​នាយក​ប្រតិបត្តិ​​ ​លោក​ ​Steve Jobs​ ​ជា​អ្នក​បង្កើត។ តាមការពិត​​ ​វា​មិន​ដូច្នោះ​​ទេ​។​ ​ស្លាក​​យីហោ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ខាង​លើ​ ​ត្រូវ​បាន​រចនា​បង្កើត​ឡើង​ដោយ​លោក Rob Janoff ។

លោក Rob Janoff​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រចនា​ក្រាហ្វិក​នៃ​ស្លាក​យីហោ​ ​និង​អត្តសញ្ញាណ​មួយ​រូប​។ ​កាល​​ពី​ឆ្នាំ​ ​១៩៧៧​ លោក​​បាន​ធ្វើ​ការ​ឱ្យ​លោក​ ​Regis McKenna​ ​ដែល​ជា​នាយក​ផ្នែក​វិចិត្រ​សិល្បៈ​នៃ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផលិត​ស្លាក​យីហោ​ឱ្យ​ ​Apple Computer ។ ពេល​នោះ​ ​Janoff​ ​បាន​រចនា​ចេញ​ជា​ស្លាក​យីហោ​រូប​ផ្លែ​ប៉ោម​មួយ​ដែល​មាន​ស្នាម​ខាំ​ ​ព្រោះ​ធ្វើ​បែប​នេះ​នឹង​មិន​ឱ្យ​មនុស្ស​យល់​ច្រឡំ​ថា​វា​ជា​រូប​ផ្លែ​ ​Cherry​ ​ឫ​ ផ្លែ​អ្វី​ផ្សេង។

មិន​តែ​ប៉ុណ្ណោះ​ ​លោក​ក៏​បាន​បង្កើត​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​និង​ផលិតផល​ជា​ច្រើន​ទៀត​ សម្រាប់​ ​Apple​ ​ហើយ​ក្រោយ​មក​លោក​ក៏​ទទួល​ការងារ​រចនា​នៅ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ​២​ ​បន្ថែម​ទៀត​រួម​មាន​ ​IBM​ ​និង​ ​Intel៕

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;