ហេតុផល ៤​យ៉ាង ដែល​ធ្វើ​ឲ្យ​ជប៉ុន ជា​ប្រទេស​ស្អាត​ក្នុង​ពិភពលោក

  • 2017-09-21 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១. ជប៉ុន​មាន​ធុង​សំរាម​សាធារណៈ​តិចតួច​ប៉ុណ្ណោះ

នៅ​តាម​ដង​វិថី​ក្នុង​ប្រទេស​ជប៉ុន មាន​ធុង​សំរាម​សាធារណៈ​តែ​ពីរ បី​ប៉ុណ្ណោះ ខុស​ពី​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក។ ការ​មាន​ធុង​សំរាម​តិច​នេះ​ហើយ ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​បង្កើន​ការ​ទទួល​ខុសត្រូវ​លើ​សំរាម​របស់​ខ្លួន​ឯង ដោយ​ពួកគេ​បាន​យក​សំរាម​ទាំង​នោះ មក​ដាក់​ក្នុង​ធុង​សំរាម​នៅ​តាម​ផ្ទះ​របស់​ពួកគេ​វិញ។

២. ការ​សំអាត​នៅ​តាម​ផ្ទះ និង​កន្លែង​ធ្វើការ

ជា​រៀងរាល់​ព្រឹក មាន​មនុស្ស​ជាច្រើន​នាំ​គ្នា​បោស​សំអាត​ផ្ទះ និង​កន្លែង​ធ្វើការ​របស់​ពួកគេ។ ពួកគេ​ទាំង​នោះ​មិនមែន​ជា​អ្នក​ធ្វើការ​ផ្នែក​បោស​សំអាត​នោះ​ទេ ពួកគេ​គឺ​ជា​ម្ចាស់​ហាង បុគ្គលិក​ការិយាល័យ គិលានុបដ្ឋាយិកា និង​បុគ្គលិក​តាម​ផ្នែក​មួយ​ចំនួន​ទៀត។

៣. ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ក្នុង​ការ​សម្អាត

Greenbird ជា​អង្គការ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​បាន​អញ្ជើញ​ប្រជាជន​ជប៉ុន​ជា​ទៀងទាត់ ដើម្បី​សម្អាត​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ប្រមូល​សំរាម​តូចៗ ដែល​យើង​មើល​សឹងតែ​ពុំ​ឃើញ។ អង្គការ Greenbird នេះ ក៏​ត្រូវ​បាន​បង្កើត​នៅ​សិង្ហបុរី និង​នៅ​ក្រុង​ប៉ារីស​ផង​ដែរ។

៤. មិន​ញាំ​ផង ដើរ​ផង​នោះ​ទេ

ជា​ទម្លាប់​របស់​ជនជាតិ​ជប៉ុន ពួកគេ​មិន​ញាំ​ផង ដើរ​ផង​នោះ​ទេ។ ព្រោះ​មាន​តែ​នៅ​ជិត​កន្លែង​លក់​អាហារ និង​ភេសជ្ជៈ​ទេ ដែល​មាន​ធុង​សំរាម​សម្រាប់​ដាក់​សម្រាប់​ជា​ដប ប្លាស្ទិក ឬ​ក្រដាស​ដែល​ប្រើប្រាស់​សម្រាប់​ខ្ចប់​អាហារ។

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;