បុរស​ដែល​លើក​បដា​ជូនពរ​សម្តេច ហ៊ុន សែន អាយុ ៥០០​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់​ហើយ

  • 2017-09-14 09:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ម្នាក់ ដែល​តែងតែ​លើក​បដា សរសេរ​អក្សរ​ខ្មែរ​ធំៗ​ថា “ជូនពរ​សម្តេច ហ៊ុន សែន អាយុ ៥០០​ឆ្នាំ” ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ហើយ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ២០១៧។ ការ​ឃាត់​ខ្លួន​បុរស​នោះ បាន​ធ្វើ​ឡើង​នៅ​លើ​មហាវិថី​ព្រះនរោត្តម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ គេ​ឃើញ​បុរស​វ័យ​ជាង ៣០​ឆ្នាំ​នោះ តែងតែ​ស្ពាយ​បដា​ជូនពរ​សម្តេច ហ៊ុន សែន អាយុ ៥០០​ឆ្នាំ ជិះ​កង់ និង​ម៉ូតូ​តាម​ផ្លូវ​ជាច្រើន​នៅ​ភ្នំពេញ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;