គិត​ត្រឹម​ខែ​សីហា​នេះ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា មាន​ទឹកប្រាក់ ១៦,២​ពាន់​លាន​ដុល្លារ

  • 2017-09-14 10:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០១៧ ការវិនិយោគ​ចិន​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ ១៦,២​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​ការវិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មាន​គម្រោង​វិនិយោគ​សរុប​ចំនួន ១១០ មាន​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ៣១០​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៦ ១៨០​កន្លែង។

ការ​ថ្លែង​ដូច្នេះ​របស់​លោក សុខ ចិន្តាសោភា បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​កម្ពុជា-​ចិន ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សមត្ថភាព​ផលិត និង​វិនិយោគ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ Nanning Wanda Wenhua។ លោក​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​គំរូ​ដ៏​ជោគជ័យ​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​ការកសាង​តំបន់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​លើកកម្ពស់​កិច្ច​សហ​-​ប្រតិបត្តិការ​សមត្ថភាព​ផលិត​ផ្នែក​ឧស្សាហកម្ម​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;