យប់​ថ្ងៃ​ប្រកាស iPhone X ធ្វើ​ឲ្យ​ចំនួនអ្នក​មើល​រឿង​អាសអាភាស​ធ្លាក់​ចុះ​ខ្លាំង

  • 2017-09-15 01:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់​ថ្ងៃ​ទី​១២​ឈាន​ចូល​ថ្ងៃ​ទី​១៣​កញ្ញា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Apple បាន​ប្រកាស​ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​ជា​ស៊េរី​ដូចជា 4K Apple TV, Apple Watch Series 3, iPhone 8, 8 Plus និង​ជា​ពិសេស​នោះ​គឺ iPhone X។

ព្រឹត្តិការណ៍​ខាង​លើ​នេះ បាន​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ជា​ពិសេស​ចំនួន​ចរាចរណ៍​នៅ​លើ​អ៊ីនធឺណិត (Traffic) បាន​បង្វែរ​មក​មើល​ការ​បង្ហាញ​របស់ Apple។ តួ​យ៉ាង បើ​តាម​របាយការណ៍​របស់​វិបសាយ​អាសអាភាស​ដ៏​ល្បី PornHub បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ចូល​ទស្សនា​របស់​ពួក​គេ​នៅ​អំឡុង​ពេល Apple ប្រកាស iPhone X មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក។

ក្នុង​នោះ តួ​លេខ​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ចូល​មើល​រឿង​អាសអាភាស​លើ PornHub តាម​រយៈ Browser ធ្លាក់​ចុះ​ចន្លោះ​ពី ៤% ដល់ ៨%។ ចំណែក​ឯ​ឧបករណ៍ iOS និង MacOS ធ្លាក់​ចុះ​ចន្លោះ​ពី ៨% ដល់ ១២% ឯណោះ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល​ព្រឹត្តិការណ៍​ដាក់​បង្ហាញ iPhone ជំនាន់​ថ្មី ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​អតិថិជន​របស់​វិបសាយ​អាសអាភាស ព្រោះ​ថា​កាល​ពី​​ឆ្នាំ​មុន PornHub ក៏​ធ្លាប់​បង្ហាញ​តួ​លេខ​ធ្លាក់​ចុះ​ខ្លាំង​ដូច្នេះ​ដែរ៕

ប្រភព៖ thenextweb ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;