រុស្ស៊ី និង​បេឡារូស ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា នៅ​តាម​ព្រំដែន​សហភាព​អឺរ៉ុប

  • 2017-09-15 02:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​រុស្ស៊ី និង​កងទ័ព​បេឡារូស ប្រមាណ ១២ ៧០០​នាក់ បាន​ចាប់ផ្ដើម​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា នៅ​តាម​ព្រំដែន​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ម្សិលមិញ។ សម​យុទ្ធ​យោធា​នេះ ឈ្មោះ Zapad-2017 មាន​រយៈពេល ៧​ថ្ងៃ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២០ ខែ​កញ្ញា ២០១៧។

ក្រុង​មូស្គូ បញ្ជាក់​ថា ការ​ធ្វើ​សម​យុទ្ធ​នៅ​តាម​ព្រំដែន​សហភាព​អឺរ៉ុប​នេះ គឺ​ជា​សម​យុទ្ធ​បែប​ការពារ​សុទ្ធសាធ។ ប៉ុន្ដែ​ការ​ធ្វើ​សម​យុទ្ធ​នេះ បាន​ធ្វើ​ឲ្យ​សមាជិក​អង្គការ​ណាតូ​ជាច្រើន ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​សម​យុទ្ធ​នោះ បាន​ធ្វើ​ឡើង​នៅ​ជិត​ព្រំដែន​ប្រទេស​ប៉ូឡូញ និង​ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ​បាល់ទិក ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​៕

វីដេអូ​ សម​យុទ្ធ​យោធា​ Zapad-2017 រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​បេឡារូស

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;