កូរ៉េខាងត្បូង​ បាញ់​មីស៊ីល​បាលិស្ទីក ២​គ្រាប់​ភ្លាមៗ ឆ្លើយតប​នឹង​កូរ៉េខាងជើង

  • 2017-09-15 03:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​កូរ៉េខាងត្បូង នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​កញ្ញា ២០១៧​នេះ ក៏​បាន​បាញ់​មីស៊ីល​បាលិស្ទីក ប្រភេទ Hyunmoo-2 ចំនួន ២​គ្រាប់​ផង​ដែរ ឆ្លើយ​តប​នឹង​ការ​បាញ់​មីស៊ីល​បាលិស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង ដែល​ហោះ​បាន​ប្រមាណ ៣ ៧០០​គីឡូម៉ែត្រ រំលង​ប្រទេស​ជប៉ុន។

ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងត្បូង បាន​ធ្វើ​ឡើង​ប្រមាណ ៦​នាទី​ប៉ុណ្ណោះ ក្រោយ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង។ មីស៊ីល​កូរ៉េខាងត្បូង បាន​បាញ់​ចេញ​ពី​តំបន់​ព្រំដែន​ប្រទេស​កូរ៉េ​ទាំង​ពីរ ហោះ​បាន​ចម្ងាយ​ប្រមាណ ២៥០​គីឡូម៉ែត្រ ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន។

មន្រ្តី​យោធា​កូរ៉េខាងត្បូង​បញ្ជាក់​ថា ការ​បាញ់​សាកល្បង​មីស៊ីល​នេះ ជា​ការ​ឆ្លើយតប​នឹង​ការ​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង និង​ជា​ការ​បង្ហាញ​ថា កូរ៉េខាងត្បូង​មាន​សមត្ថភាព​អាច​ចាប់​បាន​សញ្ញា​នៃ​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ជាមុន និង​ដោយ​សម្ងាត់៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;