រុស្ស៊ី បាញ់​មីស៊ីល​ចេញពី​នាវា​មុជទឹក កម្ទេច​ក្រុម IS នៅ​ស៊ីរី

  • 2017-09-15 04:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវាមុជទឹក​រុស្ស៊ី ២គ្រឿង​នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ គឺ​ម៉ាក Veliky Novgorod និង Kolpino បានបាញ់​មីស៊ីល​វាយប្រហារ​ទៅលើ​ក្រុម IS ក្នុង​ក្រុង Deir ez-Zor នៃ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៤​កញ្ញា។ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

នាវាមុជទឹក Veliky Novgorod
នាវាមុជទឹក​២គ្រឿង​នេះ បានបាញ់​មីស៊ីល Kalibr ៧​គ្រាប់ សំដៅ​ទៅលើ​ទីតាំង​ក្រុម IS ដែលមាន​ចម្ងាយ​ពីគ្នា​ប្រមាណ ៥០០ ទៅ ៦៥០​គីឡូម៉ែត្រ។ ទីតាំង​ដែលត្រូវ​បាន​កម្ទេច​រួមមាន បញ្ជាការ​កណ្តាល មជ្ឈមណ្ឌល​ទំនាក់​ទំនង ព្រមទាំង​ឃ្លាំង​អាវុធ ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ IS នៅ​ភាគខាង​កើត​ក្រុង Deir ez-Zor។ ទោះជា​យ៉ាងណា ចំនួន​អ្នកស្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​នេះ មិនត្រូវ​បាន​បញ្ជាក់​ឡើយ។
នាវាមុជទឹក Kolpino

គួរ​បញ្ជាក់​ថា រុស្ស៊ី បាន​ជួយ​ស៊ីរី ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម IS ចាប់តាំង​ពីថ្ងៃទី​៣០កញ្ញា ២០១៥​មក តាម​សំណើរបស់​ប្រធានាធិបតី​ស៊ីរី លោក បាស្យា អាល់អាសាដ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;