Google ត្រូវ​បុគ្គលិក​ប្ដឹង​ថា បើក​ប្រាក់​ខែ​មិន​ស្មើ​ភាព​គ្នា

  • 2017-09-15 04:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Google ត្រូវ​បាន​អតីត​បុគ្គលិក​ស្រី​ចំនួន​៣នាក់​ដាក់​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ពី​ភាព​លម្អៀង​នៃ​ការ​បើក​ប្រាក់​ខែ។

ក្នុង​បណ្ដឹង រៀបរាប់​ថា Google បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ស្ត្រី តិច​ជាង​បុគ្គលិក​ប្រុស ចំពោះ​មុខ​តំណែង​ប្រហាក់​ប្រហែល​គ្នា។ មួយ​វិញ​ទៀត Google ក៏​ដឹង​ពី​បញ្ហា​នេះ​ដែរ តែ​មិន​ព្រម​ដោះស្រាយ​​សោះ​ឡើយ។ ដើម​បណ្ដឹង​ម្នាក់​ក្នុង​ចំណោម​នោះ​ឈ្មោះ​ថា Kelly Ellis ដែល​ធ្លាប់​ជា​វិស្វករ​កម្មវិធី​របស់ Google និយាយ​ថា បណ្ដឹង​នេះ​នឹង​អាច​កែប្រែ​បញ្ហា​ប្រកាន់​ភេទ​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បាន មិន​ថា​តែ Google មួយ​ប៉ុណ្ណោះ​ទេ គឺ​បណ្ដា​ក្រុមហ៊ុន​ទាំង​អស់។

បច្ចុប្បន្ន Google កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​ពលកម្ម​អាមេរិក ពាក់ព័ន្ធ​នឹង​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​បុគ្គលិក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;