ចៅប្រុស លោក ម៉ៅ សេទុង មិនត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សមាជ​បក្ស​ឡើយ

  • 2017-09-15 06:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចៅប្រុស​ម្នាក់ របស់​លោក ម៉ៅ សេទុង គឺ​លោក Mao Xinyu ស្ថិតក្នុង​ចំណោម​មន្រ្តី​យោធា​ជាន់ខ្ពស់ មួយ​ចំនួន ដែល​មិនត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សមាជ​បក្ស​លើកទី​១៩ ដែល​ធ្វើឡើង​នាខែ​តុលា។ សមាជ​បក្ស​នេះ គឺជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់១​របស់​ចិន ដែល​ធ្វើឡើង​ជា​រៀងរាល់ ៥ឆ្នាំ​ម្តង។

លោក Mao Xinyu
អ្នកវិភាគ​យោធា​ម្នាក់​នៅក្រុង​ម៉ាកាវ លោក Anthony Wong Dong បាន​អះអាង​ថា ការ​ដែល​មន្រ្តី​យោធា​ជាន់ខ្ពស់​ជាច្រើន​នាក់ មិនត្រូវ​បាន​អញ្ជើញ​នោះ ដោយសារតែ​លោក​ប្រធានាធិបតី ស៊ី ជិនពីង អាចនឹង​គិតថា ពួកគេ​មិនទាន់​អាច​ជឿជាក់​បាន ឬ​ពួកគេ​គ្មាន​ជំនាញ​ក្នុងការ​ដឹកនាំ​កងទ័ព។ នេះ​មិនមែន​មាន​ន័យថា លោក ស៊ី ជិនពីង ចង់​បន្សាប​ឥទ្ធិពល​កូនចៅ​របស់​អ្នកមាន​ស្នាដៃ​ក្នុងបក្ស​កាលពី​អតីតកាល​ឡើយ។
សមាជបក្សកុម្មុយនិស្តចិន

គណៈ​ប្រតិភូ​ជាង ២៣០០​នាក់ មកពី​គ្រប់​វិស័យ​ទាំងអស់ នឹង​ចូលរួម​ក្នុង​សមាជ​បក្សនេះ ហើយ​ពួកគេ​នឹង​បោះឆ្នោត​ជ្រើសរើស​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស និង​គណៈ​មជ្ឈិម​បក្ស​សម្រាប់​ការ​ត្រួត​ពិនិត្យ​វិន័យ។

មន្រ្តី​យោធា​ជាន់ខ្ពស់ ៤រូប​ទៀត ដែលមិន​ត្រូវបាន​អញ្ជើញ​ផងដែរ​នោះ​រួមមាន

  • លោក Liu Yuan កូនប្រុស​អតីត​ប្រធានាធិបតី​លោក Liu Shaoqi

  • លោក Liu Xiaojiang កូន​ប្រសារ​ប្រុស​អតីត​លេខាបក្ស​កុម្មុយនិស្ត​ចិន លោក Hu Yaobang

  • លោក Zhang Hiayang ចៅប្រុស​អតីត​អនុប្រធាន​គណៈ​កម្មការ​យោធា​មជ្ឈិម លោក Zhang Zhen

  • និង​លោក Liu Yazhou កូនប្រសារ​អតីត​ប្រធានាធិបតី​លោក Li Xiannian៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;