ក្រសួង​វប្បធម៌ ត្រៀម​ទទួល​ព្រឹទ្ធាចារ្យ គង់ ណៃ ដែល​បាន​ពាន​រង្វាន់១ នៅ​ជប៉ុន

  • 2017-09-15 08:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហាប់ ទូច​ អគ្គ​នាយក​ នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ បាន​មាន​ប្រសាសន៍​ថា​ លោក​ព្រឹទ្ធាចារ្យ​ គង់ ណៃ នឹង​វិល​ត្រឡប់​មក​ពី​ទទួល​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុគុអូកា នៃ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា ឆ្នាំ ២០១៧ ​​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ការ​វិលមក​វិញ​របស់​លោក នឹងមាន​ការ​ចូល​រួម​​ក្បួន​ដង្ហែ​ពី​សំណាក់​អ្នក​សិល្បៈ​ និង​ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​ផង​ដែរ​។

ព្រឹទ្ធាចារ្យ គង់ ណៃ
ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ «***ពិធី​អបអរសាទរ​ ការ​ទទួល​បាន​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុកុអូកា របស់ ព្រឹទ្ធាចារ្យ គង់ ណៃ***» លោក ហាប់ ទូច បញ្ជាក់​ថា «***ក្រោយ​ពី​លោកតា​ គង់ ណៃ ត្រឡប់​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម​ យើង​មាន​រថយន្ត​សារ៉ែន​ នាំ​មុខ​ រថយន្ត​ក្រុម​ឆៃយ៉ាំ​ រថយន្ត​ដង្ហែ​លោក​តា​ គង់ ណៃ អម​ដោយ​ចាប៉ី​ដង​វែង​ និង​ម៉ូតូ​ស​ ១០ គ្រឿង​ រថយន្ត​តន្ត្រី​ទិព្វ​ ក្បួន​រថយន្ត​ថ្នាក់​ដឹក​នាំ​ ក្បួន​រថយន្ត​សិល្បៈ​ និង​​យុវជន***»។
លោក ហាប់ ទូច អគ្គ​នាយក​ នៃ​អគ្គ​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌

បន្ថែម​ពី​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ និង​សិល្បករ​មួយ​ចំនួន​ឲ្យ​ចូល​រួម​ក្បួន​ដង្ហែ ការ​វិល​ត្រឡប់​របស់​លោកព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់ ណៃ មក​ពី​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ច្រើន​កុះ​ករ​ដើម្បី​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ។

គួរ​រម្លឹក​ថា ពាន​រង្វាន់​ដែល​ចាស់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ គង ណៃ ទទួល​បាន​ពី​ប្រទេស​ជប៉ុន​ គឺ​ក្នុង​នាម​ជា​ បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​នៅ​តំបន់អាស៊ី​​ពាក់​ព័ន្ធ​ផ្នែក​អប់រំ​សិល្បៈ​វប្បធម៌៕

ប្រភព៖ Sabay News អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី
;