បើ​ចង់​បាន​មុខងារ Fast Charge ពេល​ទិញ iPhone X ត្រៀម​លុយ​ថែម​ឲ្យ​ហើយ​ទៅ!

  • 2017-09-16 02:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Apple បាន​បន្ថែម​មុខងារ Fast Charge នៅ​លើ iPhone 8, 8 Plus និង iPhone X ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​ទិញ​ម៉ូដែល​ណា​មួយ​ក្នុង​ចំណោម​ម៉ូដែល​ទាំង​បី អ្នក​មិន​ទទួល​បាន​ឆ្នាំង​សាក Fast-Charge ក្នុង​ប្រអប់​មក​ជាមួយ iPhone នោះ​ទេ។

វា​មាន​ន័យ​ថា ប្រសិនបើ​អ្នក​ចង់​ឲ្យ iPhone ថ្មី​ទើបតែ​ចេញ​ឆ្នាំ​២០១៧​របស់​អ្នក អាច​សាកថ្ម​បាន​រហ័ស នោះ​អ្នក​ត្រូវ​ចំណាយ​ខ្ទង់ ៥០​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ឆ្នាំងសាក Fast-Charge ប្រភេទ USB-C ដាច់​ដោយ​ឡែក រួម​ជាមួយ​ខ្សែ​ដោត​ជាមួយ​ឆ្នាំង​សាក USB-C-to-Lightning ដែល​មាន​តម្លៃ ២៥​ដុល្លារ ទៀត។ ដូច្នេះ អ្នក​ត្រូវ​ចំណាយ​លើស​តម្លៃ iPhone ស៊េរី​ថ្មី ចំនួន​ប្រហែល ៧៥​ដុល្លារ។

វិធី​មួយ​ផ្សេង​ទៀត ប្រសិនបើ​អ្នក​មាន MacBook និង MacBook Pro ស៊េរី​ថ្មី ដែល​មាន​ឆ្នាំង​សាក USB-C នោះ​អ្នក​ក៏​អាច​ប្រើប្រាស់​វា​ដើម្បី​សាក iPhone ទាំង​បី​ម៉ូដែល​បាន​ផងដែរ។ ប៉ុន្តែ ​អ្នក​ត្រូវ​ចំណាយ ៣៥​ដុល្លារ ដើម្បី​ទិញ​ខ្សែ USB-C-to-Lightning ដដែល។

សូម​បញ្ជាក់​ថា Apple បាន​កំណត់​តម្លៃ iPhone 8 ចាប់ពី​ចំនួន ៦៩៩​ដុល្លារ, iPhone 8 Plus ចាប់​ពី ៧៩៩​ដុល្លារ ខណៈ iPhone X មាន​តម្លៃ​ថោក​បំផុត​ចាប់​ពី ៩៩៩​ដុល្លារ (បរទេស)៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;