បង់ក្លាដេស ព្រមាន​មីយ៉ាន់ម៉ា ចំពោះ​ការ​ឈ្លានពាន​ដែន​អាកាស

  • 2017-09-16 07:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង់ក្លាដេស បាន​ចោទ​មីយ៉ាន់ម៉ា ថា​កំពុង​តែ​ឈ្លានពាន​ដែន​អាកាស​របស់​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត និង​បាន​ព្រមាន​ចំពោះ​សកម្មភាព​ដដែល ដែល​អាច​បណ្ដាល​ឲ្យ​មាន​លទ្ធផល​ដ៏​អាក្រក់​សម្រាប់​មីយ៉ាន់ម៉ា។

ការ​ព្រមាន​នេះ បាន​ធ្វើឡើង ស្រប​ពេល​ដែល​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ជិត ៤០​ម៉ឺននាក់​ មកពី​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេស​បង់ក្លាដេស ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​ ​ឆ្នាំ​២០១៧ ​ដើម្បី​គេច​ខ្លួន​ពី​ការ​ធ្វើ​បាប​ជិះជាន់​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។

បង់ក្លាដេស បាន​អះអាង​ថា ដ្រូន​ជា​ច្រើន​គ្រឿង​របស់​មីយ៉ាន់ម៉ា បាន​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួន​ចំនួន ៣លើក​ កាល​ពី​ថ្ងៃ​ទី១០, ១២ និង ១៤ ខែ​កញ្ញា ដែល​បណ្ដាល​ឲ្យ​ខ្លួន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា ប្រចាំ​មីយ៉ាន់ម៉ា ដើម្បី​ពិភាក្សា​ស្ថានភាព​ខាងលើ។

តប​នឹង​ការ​ចោទ​របស់​បង់ក្លាដេស អ្នកនាំពាក្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា លោក Zaw Htay ​បាន​ថ្លែង​ថា ខ្លួន​នឹង​ត្រួត​ពិនិត្យ​ឡើងវិញ ចំពោះ​ព័ត៌មាន​នេះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;