លោក Duterte ថា លុយជិត​១ពាន់​លាន​ដុល្លារ មិនគ្រាន់​សម្រាប់​ការ​កសាង​ឡើងវិញ​នៅក្រុង Marawi ឡើយ

  • 2017-09-17 04:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​និយាយ​កាលពី​យប់​ថ្ងៃទី១៦​កញ្ញា​ថា លុយ ៩៧៥លាន​ដុល្លារ នឹង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​កសាង​ឡើងវិញ នៅក្រុង Marawi ឡើយ។ លោក​បាន​លើកឡើង​ពីការ​បំផ្លាញ​យ៉ាងធំ ពីការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និងក្រុម​ឧទ្ទាម មាន​រយៈពេល​ជិត ៤ខែ​មកនេះ។

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន
លោក​បន្ត​ថា លោកនៅ​តែ​ពិចារណា ក្នុងការ​បន្ត​កិច្ចចរចា​ជាមួយ​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត បន្ទាប់ពី​ពួកគេ​បាន​ដោះលែង​មន្រ្តី​ប៉ូលិស​ម្នាក់​មកវិញ។
សង្គ្រាម​នៅក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន

ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​វិញ លោក Duterte អះអាង​ថា នឹង​ធ្វើឡើង​បន្ត​ទៀត បើ​ទោះបី​ជាមាន​មនុស្ស​ស្លាប់​កាន់តែ​ច្រើន​ក៏ដោយ។

លោក Duterte ក៏បាន​បង្ហាញ​ពី​បំណង​ចង់បាន​ថវិកា​ពី​គណៈកម្មការ​សិទ្ធិមនុស្ស យក​ទៅបំពាក់​អាវុធ​ឲ្យ​ប៉ូលិស​ផងដែរ៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;