ឥណ្ឌូណេស៊ី លត់​ក្រុម Northern Mariana ១៨-០ ក្នុង​វគ្គ​ជម្រុះ AFC U16

  • 2017-09-17 07:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ U16 ឥណ្ឌូណេស៊ី បាន​បំបាក់​ក្រុម U16 Northern Mariana Islands ដោយ​លទ្ធផល ១៨-០ ក្នុង​ថ្ងៃ​បើកឆាកនៃវគ្គជម្រុះ AFC U16 2018 ប្រចាំ​ពូល G កាលពី​យប់ថ្ងៃ​ទី១៦​កញ្ញា។ ១៨គ្រាប់​របស់​ឥណ្ឌូណេស៊ី ធ្វើបាន​ដោយ Supriadi ៣​គ្រាប់ Amiruddin ៣​គ្រាប់ Rendy ២​គ្រាប់ Armando ៥​គ្រាប់ Amanar ១​គ្រាប់ Lestaluhu ៣​គ្រាប់ និង Oktaviansyah ២​គ្រាប់។

ក្រុម U16 ឥណ្ឌូណេស៊ី
លទ្ធផល​នេះ បាន​ធ្វើឲ្យ U16 ឥណ្ឌូណេស៊ី ឈរលើ​កំពូល​តារាង​មាន ៣ពិន្ទុ​ស្មើ U16 ទីម័រ​ខាងកើត ដែលបាន​យកឈ្នះ​ឡាវ ៥-២ កាលពី​យប់មិញ​ផងដែរ ប៉ុន្តែ​ឥណ្ឌូណេស៊ី មាន​គ្រាប់​បាល់​ច្រើនជាង។

សូម​បញ្ជាក់​ថា វគ្គ​ជម្រុះ AFC U16 នេះ គឺមាន ៤៥ក្រុម​ចូលរួម​បែងចែក​ជា ១០ពូល ហើយ​សម្រាប់​ពូល Gនេះ គឺមាន ៥ក្រុម​រួមមាន៖ ម្ចាស់ផ្ទះ​ថៃ ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត និង Nothern Mariana Islands៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;