Chelsea និង Arsenal បាន​ត្រឹម​ចែកគ្នា​ម្នាក់ ១​ពិន្ទុ

  • 2017-09-17 14:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​តោខៀវ Chelsea បាន​ត្រឹម​ប្រកួត​ស្មើ​ក្លឹប​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល ០-០ ក្នុង​ក្របខណ្ឌ Premier League ដែល​ទើបតែ​បញ្ចប់​អម្បាញ់មិញ​នេះ។

លទ្ធផល​នេះ បាន​ធ្វើឲ្យ​ក្រុម​ទាំង២ បន្ត​រក្សា​ចំណាត់ថ្នាក់​របស់​ខ្លួន​ដដែល ពោលគឺ Chelsea ស្ថិតនៅ​លេខ ៣ ក្នុង​តារាង មាន ១០ ពិន្ទុ​ស្មើ Manchester United ដែរ តែមាន​គ្រាប់​បាល់​តិចជាង។ ចំណែក Arsenal បន្តឈរ​នៅលេខ​១២ មាន ៧​ពិន្ទុ។

នៅម៉ោង ១០​យប់នេះ Manchester United នឹង​បើក​កីឡដ្ឋាន Old Trafford ស្វាគមន៍​ភ្ញៀវ Everton ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;