Man Utd បំបាក់ Everton ឲ្យធ្លាក់​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់

  • 2017-09-17 22:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បិសាច​ក្រហម Manchester United បាន​បំបាក់​ក្រុម​ភ្ញៀវ Everton យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល ៤-០ នៅក្នុង​ក្របខណ្ឌ Premier League កាលពី​យប់មិញ​នេះ នៅ​កីឡដ្ឋាន Old Trafford។ ៤គ្រាប់​របស់​ Man Utd ធ្វើបាន​ដោយ A Valencia នាទី ៤ Mkhitarayan នាទី៨៣ Lukaku នាទី ៨៩ និង Martial នាទី ៩០+ ២ ដោយបាល់​ពិន័យ ១១​ម៉ែត្រ។

លទ្ធផល​នេះ បាន​ធ្វើឲ្យ​ Man Utd ស្ថិតនៅ​លើ​កំពូល​តារាង​ជាមួយ Manchester City ដោយ​មាន ១៣​ពិន្ទុ និង​គ្រាប់​បាល់ ១៤គ្រាប់​ដូចគ្នា។ ចំណែក Everton វិញ ក្រោយចាញ់​ការ​ប្រកួត​នេះ បាន​ធ្លាក់​ទៅលេខ​១៨ ដែលជា​តំបន់​គ្រោះថ្នាក់ មាន ៤​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;