PSG សំណាង យក​ឈ្នះ Lyon ២​-០ សុទ្ធតែ​បាល់ Own Goal

  • 2017-09-18 01:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


PSG បាន​បន្ត​កំណត់ត្រា​មិន​ធ្លាប់​ចាញ់​ចំនួន ៦​ប្រកួត​ជាប់​ៗ​គ្នា នៅ​រដូវ​កាល​ថ្មី ២០១៧-១៨ នៃ​លីគ​កំពូល​បារាំង បន្ទាប់ពី​យក​ឈ្នះ​ក្រុម Lyon ដោយ​លទ្ធផល ២-០ ដែល​សុទ្ធតែ​ជា​កំហុស​របស់​ក្រុម​ភ្ញៀវ បណ្ដាល​ឲ្យ​ចូល​ទី​ខ្លួន​ឯង ចំនួន ២​គ្រាប់។

កីឡាករ Marcelo និង Jeremy Morel របស់ Lyon បាន​ធ្វើឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី ៧៥ និង ៨៦ ។ ចំណែក ក្រុម​ម្ចាស់​ផ្ទះ PSG ដែល​បាន​ដាក់ Cavani, Neymar និង Mbappe មិន​អាច​រក​គ្រាប់​បាល់​ដោយ​ខ្លួនឯង​បាន​ឡើយ។ ក្នុង​នោះ Cavani បាន​ធ្វើឲ្យ​ឱកាស​ស៊ុត​បាល់ ១១​ម៉ែត្រ កន្លង​ទៅផុត បន្ទាប់​ពី​អ្នក​ចាំទី Anthony Lopes ជួយ​សង្គ្រោះ​បាន។

PSG មាន ១៨​ពិន្ទុពេញ ក្នុង ៦​ប្រកួត​កន្លង​ទៅ តាម​ពីក្រោយ​ដោយ Monaco ដែល​មាន ១៥​ពិន្ទុ ចំណែក Lyon ស្ថិត​នៅ​លេខ៥ តាម​ពីក្រោយ PSG នៅ​កំពូល​តារាង ចំនួន ៧​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;