លីគ​កំពូល​កម្ពុជា៖ បឹងកេត​រុញ​ទ័ព​ដល់​លេខ៦ ធ្វើ​ឲ្យ​សង្រ្គាម​ Top 4 កាន់តែក្ដៅ​គគុក

  • 2017-09-18 02:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ទាំង ១២ បាន​ប្រកួតយ៉ាង​ស្វិតស្វាញ ក្នុង​សប្ដាហ៍​ទី១៦ នៃ​លីគ​កំពូល​កម្ពុជា (Metfone Cambodian League) កាលពី​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ។ ក្រុម​កំពូល​តារាង ព្រះខ័នរាជ​ស្វាយរៀង នៅ​តែ​បន្ត​យក​បាន ៣ពិន្ទុ ខណៈ​ក្រុម​លេខ២ ដល់​លេខ ៦ បន្ត​ប្រដេញ​ពិន្ទុ​គ្នា​យ៉ាង​ប្រកៀកប្រកិត ដោយ​បឹងកេត បាន​លោត​ផ្លោះ​ចូល​តំបន់ Top 4 ខណៈ​ក្រសួងការពារជាតិ ធ្លាក់​ដល់​លេខ៦។

បឹងកេត ចូល​តំបន់ Top 4 ជាថ្មី ក្រោយ​ឈ្នះ​ក្រសួង​ការពារជាតិ
**លទ្ធផល​ទាំង ៦ គូ នៃសប្ដាហ៍​ទី១៦ រួមមាន​ដូច​ខាងក្រោម៖**
  • គិរីវង់សុខសែនជ័យ ០-២ ព្រះខ័នរាជ​ស្វាយរៀង

  • ណាហ្គាវើល ៣-០ អគ្គិសនី​កម្ពុជា

  • ក្រសួង​ការពារជាតិ ១-៣ បឹងកេត

  • ស៊ីម៉ាក់ ០-៣ ខេមបូឌានថាយហ្គើ

  • ភ្នំពេញក្រោន ៤-២ អាស៊ីអឺរ៉ុប

  • អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ៣-២ វេស្ទើន

ក្រសួងការពារជាតិ បន្ត​ចាញ់​ក្នុង​សប្ដាហ៍​ទី១៦ ធ្លាក់ចេញ​ពី​តំបន់ Top 4

គួរ​បញ្ជាក់​ថា លីគ​កម្ពុជា​ នៅ​សល់​តែ ៦សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ដល់​ទី​បញ្ចប់ហើយ វគ្គ​សន្សំ​ពិន្ទុ​ហើយ។ ក្រុម​លេខ១ ដល់​លេខ ៤ នឹង​ត្រូវ​ប្រជែង​គ្នា​យក​ជើងឯក ខណៈ​ក្រុម​ចំនួន២ នៅ​បាត​តារាង​ នឹង​ត្រូវ​ធ្លាក់​ទៅលេង​លីគ​លំដាប់​ទី២ នា​រដូវកាល​ក្រោយ។

តារាង​ចំណាត់ថ្នាក់​ក្រោយ​សប្ដាហ៍​ទី១៦ មាន​ដូច​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;