Real Madrid តាម​ទាន់​កំណត់ត្រា មិន​ធ្លាប់​​ចាញ់​៧៣​ប្រកួត កាលពី​៥៥​ឆ្នាំ​មុន

  • 2017-09-18 02:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជស Real Madrid បាន​តាម​ទាន់​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៧៣​ប្រកួត​របស់​ក្រុម Santos របស់​ស្តេច​បាល់ទាត់ Pele កាល​ពី​រដូវ​កាល ១៩៦២-១៩៦៣ បន្ទាប់ពី​ Real យក​ឈ្នះ Real Sociedad ដោយ​លទ្ធផល ១-៣ យប់​មិញ។

ក្រុម​ភ្ញៀវ Real Madrid រក​គ្រាប់​បាល់​បាន​ពី Mayoral នាទី​១៩, Kevin Rodrigues (បាល់ ​Own Goal) នាទី​៣៦ និង Bale នាទី​៦១។ ចំណែក ​ម្ចាស់​ផ្ទះ រក​បាន ១​គ្រាប់​ដោយ Kevin Rodrigues ដដែល នៅ​នាទី ២៨ ។

ក្នុង​កំណត់ត្រា​ខាងលើ Real Madrid ធ្វើ​បាន​ល្អ​ជាង ដោយ​ឈ្នះ ៥៤ ស្មើ​ ១៤ និង ចាញ់ ៥ ប្រកួត ចំណែក​ Santos របស់​ប្រេស៊ីល ឈ្នះ ៥២ ​ស្មើ ១៤ និង ចាញ់ ​៧ ប្រកួត។ យ៉ាងណាមិញ Santos អាច​រក​គ្រាប់​បាល់​បាន​រហូត​ដល់ ២៤៥​គ្រាប់ បើ​ធៀប​នឹង Real Madrid ដែល​ធ្វើ​បាន​ត្រឹម​តែ ២០០ គ្រាប់​ប៉ុណ្ណោះ​។

នេះ​ជា​ជ័យជម្នះ​លើក​ទី​ពីរ​របស់​ក្រុម​អធិរាជ​ស ក្នុង​រដូវ​កាល​ថ្មី បន្ទាប់ពី​ស្មើ ២​ប្រកួត​ចុងក្រោយ។ ​៤ប្រកួត​កន្លង​ទៅ Real មាន ៨​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona ចំនួន ៤​ពិន្ទុ៕

ប្រភព៖ Marca | Real Madrid ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;