អគ្គរដ្ឋទូត​កូរ៉េខាងជើង ៣​រូប ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​ចំនួន​៣ ជា​បន្ដបន្ទាប់​

  • 2017-09-18 02:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ខែ​កញ្ញា ២០១៧​នេះ អគ្គរដ្ឋទូត​កូរ៉េខាងជើង​ចំនួន ៣​រូប ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​ចំនួន​៣ ជា​បន្តបន្ទាប់។ ប្រទេស​ទាំង​៣ ដែល​បាន​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង មាន​ដូចជា ប្រទេស​ម៉ិកស៊ីកូ ប្រទេស​ប៉េរូ និង​ប្រទេស​គុយវ៉ែត។ ការ​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង គឺ​ដោយ​ការ​តេស្ដ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​ការ​បាញ់​សាកល្បង​មីស៊ីល​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រទេស​ទាំង ៣ ដែល​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង នៅ​ក្នុង​ខែ​កញ្ញា៖

១. រដ្ឋាភិបាល​ម៉ិកស៊ីកូ កាលពី​ថ្ងៃ​ទី០៨ ខែ​កញ្ញា ២០១៧ បាន​ប្រកាស​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​ម៉ិកស៊ីកូ លោក Kim Hyong Gil ដោយ​ទុក​ពេល ៧២​ម៉ោង​ប៉ុណ្ណោះ ឲ្យ​ចាកចេញ​ពី​ប្រទេស​ម៉ិកស៊ីកូ។

លោក Kim Hyong Gil អគ្គរដ្ឋទូតកូរ៉េខាងជើង​ប្រចាំ​ប្រទេស​ម៉ិកស៊ីកូ ដែល​ត្រូវបាន​បណ្ដេញ​ចេញ

២. ៣​ថ្ងៃ​បន្ទាប់​មក​ទៀត គឺ​ថ្ងៃ​ទី១១ ខែ​កញ្ញា ២០១៧ រដ្ឋាភិបាល​ប៉េរូ​បាន​ប្រកាស​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​ប៉េរូ លោក Kim Hak-chol ដោយ​ទុក​ពេល ៥​ថ្ងៃ ឲ្យ​ចាកចេញ​ពី​ប្រទេស​ប៉េរូ។

លោក Kim Hak-chol អគ្គរដ្ឋទូតកូរ៉េខាងជើង​ប្រចាំ​ប្រទេស​ប៉េរូ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ

៣. មួយ​សប្ដាហ៍​បន្ទាប់​មក​ទៀត គឺ​នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៧​នេះ ប្រទេស​អ្នក​មាន​ដោយសារ​ប្រេង គុយវ៉ែត​បាន​ប្រកាស​បណ្ដេញ​អគ្គរដ្ឋទូត​កូរ៉េខាងជើង លោក So Chang Sik និង​មន្រ្តី​ទូត​កូរ៉េខាងជើង ៤​រូប​ទៀត ចេញ​ពី​ប្រទេស​កូរ៉េខាងជើង ដោយសារ​តែ​បញ្ហា​ការ​តេស្ដ​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ និង​ការ​បាញ់​សាកល្បង​មីស៊ីល​ជា​បន្តបន្ទាប់៕

លោក So Chang Sik អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​គុយវែត ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;