អតីត​គ្រូ​ជម្រើស​ជាតិ​អាហ្សង់ទីន ចូល​ដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត ត្រៀម ​World Cup 2018

  • 2017-09-18 02:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Edgardo Bauza នឹង​ត្រូវ​ដឹកនាំ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ការ​ប្រកួត​ជុំផ្តាច់ព្រ័ត្រ ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី (World Cup 2018) ក្រោយ​ទទួល​បាន​តំណែង​ជា​គ្រូ​បង្វឹក​បន្ត​ពី​លោក Bert van Marwijk ។ ការ​តែងតាំង​នេះ បាន​ធ្វើឡើង​ត្រឹមតែ​រយៈ​ពេល ២​សប្ដាហ៍ ​ក្រោយ​លោក Van Marwijk ជួយ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍​ World Cup 2018។

លោក Bauza ធ្លាប់​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៦ ដល់​ខែ មេសា ឆ្នាំ២០១៧ ក្រោយ​មក​បាន​ដឹកនាំ​ក្រុម​អារ៉ាប់រួម បាន​ចំនួន ៤ខែ មុន​ការ​ប្រកាស​តែងតាំង​ជា​គ្រូ​បង្វឹក​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ គ្រូ​បង្វឹក​វ័យ ៥៩​ឆ្នាំ​រូបនេះ នឹង​ក្លាយជា​ជនជាតិ​អាហ្សង់ទីន​ទី​បី ដែល​ដឹកនាំ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត នៅ World Cup បន្ទាប់ពី​លោក Jorge Solari (World Cup 1994 នៅ​អាមេរិក) និង លោក Gabriel Calderon (World Cup 2006 នៅ​អាល្លឺម៉ង់)។

ការ​ចាកចេញ​របស់​លោក Van Marwijk មិន​មែន​ជា​ការ​បណ្ដេញ​ពី​តំណែង​នោះ​ទេ តែ​ដោយសារ​ការ​ផុត​កុងត្រា ហើយ​ការ​ចរចា​លើ​កុងត្រា​ថ្មី​មិន​យល់​ស្រប​គ្នា​រវាង​ភាគី​ខាង​សហព័ន្ធ និង​សាមីខ្លួន​ផ្ទាល់៕

ក្រុមអារ៉ាប៊ីសាអ៊ូឌីត

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;