ចំនួន​អ្នក​អត់​អាហារ​បរិភោគ កំពុង​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់

  • 2017-09-18 03:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ឆ្នាំ​២០១៦ តួ​លេខ​អ្នក​ខ្វះខាត​អាហារ​បរិភោគ បាន​កើន​ដល់ ៨១៥​លាន​នាក់ ឬ​ស្មើ​នឹង ១១% នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក។ នេះ​ជា​របាយការណ៍​ចេញ​ដោយ​អង្គការ​សហប្រជាជាតិ (UN) កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

កាល​ពី​ឆ្នាំ​២០១៥ ចំនួន​អ្នក​អត់​អាហារ​ទទួល​ទាន មាន​ត្រឹម ៧៧៧​លាន​នាក់ ហើយ​កើន​ឡើង​បន្ថែម​ចំនួន ៣៨​លាន​នាក់ នៅ​ឆ្នាំ​២០១៦។ UN បញ្ជាក់​ថា គ្រោះ​ស្រេក​ឃ្លាន​នេះ​បណ្ដាល​មក​ពី​មូលហេតុ​ចម្បងៗ​ដូចជា សង្គ្រាម និង​បម្រែបម្រួល​អាកាសធាតុ​ជា​ដើម៕

ប្រភព៖ Middel East Monitor ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;