រក​ឃើញ​ហ្វូស៊ីល​សមុទ្រ អាយុកាល​រាប់​លាន​ឆ្នាំ​នៅ​កម្ពុជា

  • 2017-09-18 09:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ ក្រុម​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​បរិស្ថាន បាន​រក​ឃើញ​ហ្វូស៊ីល​ខ្យង គ្រំ និង​ងាវ​សមុទ្រ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព ខេត្ត​ព្រះវិហារ ដែល​អាច​មាន​អាយុ​​ដល់​រាប់​លាន​ឆ្នាំ។

ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្មទេព/ រូបភាព៖ RFA
បើ​តាម​លោក លឹម វណ្ឌច័ន្ទ អនុ​ប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ នៃ​ក្រសួង​បរិស្ថាន លើក​ឡើង​ថា តាម​រយៈ​នៃ​ការ​រក​ឃើញ​នេះ ក្រុម​បច្ចេកទេស​អាច​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា​អាច​ធ្លាប់​ជា​បាត​សមុទ្រ។ ដោយសារ​តែ​កង្វះ​អ្នក​ជំនាញ ហ្វូស៊ីល​នេះ​នៅ​មិន​អាច​វាស់​អាយុកាល​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​អាច​សន្និដ្ឋាន​បាន​ថា ហ្វូស៊ីល​នេះ​មាន​អាយុ​មិន​តិច​ជាង​រាប់​លាន​ឆ្នាំ​នោះ​ទេ។

លោក រំពឹង​ថា ប្រសិន​បើ​ទីតាំង​ដែល​បាន​រក​ឃើញ​ហ្វូស៊ីល​នេះ​ត្រូវ​បាន​សិក្សា​ធ្វើ​កំណាយ នោះ​វា​នឹង​ទៅ​ដល់​ការ​ស្វែង​យល់​ពី​អាយុកាល​ចំណាស់​នៃ​ទឹកដី​កម្ពុជា ហើយ​ក៏​អាច​ស្វែង​យល់​ពី​ប្រភេទ​សត្វ​ដែល​មាន​ប្រវត្តិ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។ ចុង​ក្រោយ​លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ហ្វូស៊ីល​ទាំង​នេះ​គឺ​នឹង​ក្លាយ​ជា​របស់​បេតិកភណ្ឌ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​យ៉ាង​សំខាន់​បំផុត​មួយ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;