វារីអគ្គិសនី​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា នឹង​ដំណើរ​ការ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ

  • 2017-09-19 06:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វា​រី​អគ្គិសនី "​សេ​សាន​ក្រោម​២" ​ស្ថិតនៅ​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ​ដែល​ជា​វារីអគ្គិសនី​ធំ​ជាង​គេ​​នៅ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​ចុច​ប៊ូតុង​បិទទ្វារ​ទឹក​ជា​ផ្លូវការ ​ក្រោម​អធិបតីភាព​​របស់​សម្ដេច​តេជោ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នាពេល​ឆាប់ៗ​ខាងមុខ។​ ប្រសិន​បើ​ពុំ​មាន​អ្វី​ប្រែប្រួល​​ទេ​នោះ ពិធី​​នេះ​នឹង​កើតឡើង​នៅ​ចុង​ខែ​កញ្ញា​នេះ ពោល​គឺ​ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។

​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ អាច​ផ្ដល់​ថាមពល​បាន​ដល់​ទៅ ៤០០ ​មេហ្គាវ៉ាត់ ដែល​មាន​តម្លៃ​ជាង ៧៨១ លាន​ដុល្លារ​។ គម្រោង​ន​នេះ​ត្រូវ​បាន​សិក្សា​តាំងពី​ឆ្នាំ​២០០៤ លើ​ផល​ចំណេញ​ផង និង​លើ​ផល​ប៉ះពាល់​ខាង​បរិស្ថាន​រូបសាស្ត្រ បរិស្ថាន​ជីវសាស្ត្រ និង​បរិស្ថាន​សង្គម​។ ​វារីអគ្គិសនី​នេះ នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី ដល់​គ្រួសារ​ប្រជាពលរដ្ឋ តាម​បណ្ដោយ​បណ្ដាញ​បញ្ជូន ភ្នំពេញ​-​កំពង់ចាម​-​ក្រចេះ​-​ស្ទឹងត្រែង។

គួរ​បញ្ជាក់​ថា គម្រោង​មួយ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;