ក្រសួង​ធនធាន​ទឹក ប្រកាស​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុង​ប្រយ័ត្ន

  • 2017-09-20 09:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា កំពុង​​បន្ត​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​ច្រើន នៅ​ស្ទើរ​ទូទាំង​ប្រទេស ដែល​ក្នុង​នោះ តំបន់​​មាត់​សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា។ នេះ​បើ​យោង​តាម​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

ក្រសួង​ ក៏​បាន​ប្រកាស​ឲ្យ​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ។

ចំណែក ​ខណ្ឌ ស្រុក​ ក្រុង​មួយ​ចំនួន​នៅ​តំបន់​វាល​ទំនាប និង​តំបន់​ខ្ពង់រាប ក៏​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ដូច​គ្នា​ដែរ ដែល​មាន​ដូច​ជា ភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង កំពត ព្រៃវែង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ ពី​ថ្ងៃទី២០ ដល់ ២៧ កញ្ញា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;