Real Madrid ចុក​ឈាម​ចុង​ម៉ោង ​ក្នុង​ដី​ខ្លួន​ឯង

  • 2017-09-21 00:05:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ប៉ារ៉ាហ្គាយ វ័យ ២១ឆ្នាំ Antonio Sanabria បានតែត​បញ្ចូល​ទី​នៅ​នាទី ៩០+៤ ជួយ​ឲ្យ​ក្រុម Real Betis យក​ឈ្នះ​ Real Madrid ១-០ ក្នុង​សប្ដាហ៍​ទី ៥ នៃ​លីគ​កំពូល​អេស្ប៉ាញ La Liga កាលពី​យប់មិញ។

ក្រុម​លោក Zinedine Zidane បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួតនេះ ដោយ​មាន​ឱកាស​ស៊ុត​សំដៅ​ទី​ដល់​ទៅ ២៧លើក ប៉ុន្តែ​មិន​បាន​សម្រេច ដែល​រួម​មាន​ទាំង​ Cristiano Ronaldo ដែល​ទើប​ផុត​បម្រាម​ផង​ដែរ។

នេះ​ជា​ជ័យជម្នះ​នៅ La Liga លើក​ដំបូង​សម្រាប់​ក្រុម Real Betis នៅ​ទឹកដី Bernabeu ក្នុង​រយៈពេល ១៩ឆ្នាំ​ចុងក្រោយ។ ជ័យជម្នះ​ ១-០ នេះ ក៏​ជា​ការ​បញ្ចប់​កំណត់ត្រា​ស៊ុត​បញ្ចូលទី​​ចំនួន ៧៣ប្រកួត​ជាប់​គ្នា​នៅ​អេស្ប៉ាញ របស់​​ក្រុម Real Madrid ផងដែរ។

គិត​ត្រឹម​សប្ដាហ៍​ទី ៥ ក្រុម Barcelona កំពុង​​ឈរ​នៅ​កំពូល​តារាង ដោយ​មាន ១៥ពិន្ទុពេញ ខណៈ Real Madrid ទើប​តែមាន ៨ពិន្ទុ​ប៉ុណ្ណោះ ឈរ​លេខ ៧។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;