រញ្ជួយដី​នៅ​ម៉ិកស៊ីកូ កើន​អ្នក​ស្លាប់​ដល់​ជាង ២០០នាក់

  • 2017-09-21 01:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹមព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយដី​នៅ​ម៉ិកស៊ីកូ បាន​កើន​ដល់ ២៣០នាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​លើ Twitter របស់​លោក Luis Felipe Puente ប្រធាន​គ្រប់គ្រង​គ្រោះ​មហន្តរាយម៉ិកស៊ីកូ។

កង​កម្លាំង​ជួយ​សង្គ្រោះ​របស់​រដ្ឋាភិបាល ប្រមាណ ៥ម៉ឺន​នាក់ កំពុង​ចល័ត​តាម​ទីតាំង​ដែល​រងគ្រោះ ដើម្បីស្វែង​រក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ក្រោម​គំនរ​អគារ​។ មនុស្ស​ជាង ៥០នាក់​ ត្រូវ​បាន​ជួយ​សង្រ្គោះ ខណៈ​នៅ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ កំពុង​បាត់ខ្លួន​ក្រោម​គំនរ​បាក់បែក​នៅ​ឡើយ។

មន្រ្ដី​ម៉ិកស៊ីកូ បាន​ឲ្យដឹង​ថា អគារ​ ៣៩​កន្លែង ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង ដែល​ភាគ​ច្រើន​នៅ​ក្រុង Mexico City ដែល​ជា​ទីក្រុងមាន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ។

រំលឹក​ផង​ដែរថា រញ្ជួយដី​កម្រិត ៧,១រ៉ិចទ័រ បាន​វាយប្រហារ​ម៉ិកស៊ី កាល​ពី​ថ្ងៃ​អង្គារ ដែល​​ជា​គ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ​បំផុត​សម្រាប់ប្រទេស​នេះ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥ មក៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;