កម្ពុជា-ចិន ចុះ MOU លើ​ឯកសារ​ចំនួន ៦

  • 2017-09-22 01:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុស្សរណៈ​យោគយល់ (MOU) ចំនួន៦ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​កម្ពុជា-ចិន ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន និង​លោក Liu Yunshan សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​របស់​គណៈកម្មាធិការ​មជ្ឈិម បក្ស​កុម្មុយនិស្ដ​ចិន CPC នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ព្រឹក​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ២០១៧ នៅ​វិមាន​សន្តិភាព។

អនុស្សរណៈ​នៃ​ការ​យោគយល់​ទាំង ៦ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួម​មាន៖

១. អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី "ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា និង​ការ​សហប្រតិបត្តិការ" រវាង​គណបក្ស​កុម្មុយនិស្ត​ចិន និង​គណបក្ស​ប្រជាជន​កម្ពុជា

២. អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី "ការ​ជំរុញ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា" រវាង​បណ្ដាញ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចិន ដើម្បី​ទំនាក់ទំនង​អន្តរជាតិ និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល

៣. អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី "ការ​អនុវត្ត​គម្រោង​លើក​កម្ពស់​ជីវភាព" រវាង​ក្រសួង សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ចិន ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ

៤. អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី "ការ​អនុវត្ត​គម្រោង​លើក​កម្ពស់​ជីវភាព" រវាង​ក្រសួង​អប់រំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលនិធិ​ចិន ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ

៥. អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី "កិច្ចសហការ​ថត​ភាពយន្ត​ឯកសារ" រវាង​ស្ថានីយ​ទូរទស្សន៍​មជ្ឈិម​ចិន និង​​ ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា

៦. អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី "ការ សហប្រតិបត្តិការ សិក្សា លើ គម្រោង​សាងសង់​បណ្ដាញ​ទូរទស្សន៍​ឌីជីថល​ទូទាំង​ប្រទេស​កម្ពុជា" រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​ទូរទស្សន៍​យួណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;