លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រសួង​ការពារ​ជាតិ​បារាំង

  • 2017-09-22 01:49:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រសួង​ការពារ​ជាតិ​បារាំង កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៧ ម្សិលមិញ។ ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នេះ គឺ​ក្នុង​គោល​បំណង​នៃ​ការ​រឹត​ចំណង​មិត្តភាព សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-បារាំង​ និង​តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការពារ​ជាតិ​បារាំង។

នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ាណែត គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧត្តមសេនីយ៍ Philippe ERRERA អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ និង​យុទ្ធសាស្ត្រ នៃ​ក្រសួង​ការពារ​ជាតិ​បារាំង នៅ​ក្នុង​ទីក្រុង​ប៉ារីស និង​ជួប​ជាមួយ​ លោក​ឧត្តម​សេនីយ៍ Patrick COLLET នាយ​សេនាធិការ​ប្រចាំ​តំបន់​ Occitanie នៅ​ក្នុង​ទីក្រុង Toulouse។​

លើស​ពី​នេះ​ទៀត​ លោក ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូ​ ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក M.Michel HERBILLON តំណាងរាស្ត្រ​ និង​ជា​ប្រធាន​សមាគម​មិត្តភាព​ បារាំង-កម្ពុជា​ នៅ​វិមាន​រដ្ឋសភា​បារាំង (​Palais Bourbon) ផង​ដែរ។

ក្រៅ​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​នេះ លោក ហ៊ុន ម៉ាណែត ក៏​មាន​គម្រោង​ជួប​ជាមួយ​យុវជន​ និង​និស្សិត​ខ្មែរ​ បងប្អូន​ពាណិជ្ជករ​ខ្មែរ-ចិន​ ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ថែម​ទៀត​ផង​ដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;