ដឹងឬ​​អត់ថា​ខេត្ត​ណា មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ច្រើន​ជាង​គេ ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ?

  • 2017-09-22 02:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ដែល​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ មាន​ចំនួន​ជិត ១លាន ៥ម៉ឺន​នាក់ កើនឡើង​ប្រមាណ ១៥.៧០% ធៀបនឹង​ឆ្នាំ ២០១៦ ក្នុងនោះ​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន ១លាន ១ម៉ឺន​នាក់ កើនឡើង ១៥.៣០% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​ប្រមាណ ៤ម៉ឺន​នាក់ កើនឡើង ៦.២០%។

ខេត្តគោលដៅ​ទេសចរណ៍​សំខាន់ៗចំនួន៥ ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ​ដូច​ខាងក្រោម៖

  • ខេត្ត​សៀមរាប៖ ភ្ញៀវ​សរុបជាង ១៤ម៉ឺន​នាក់ កើន​ឡើង ៤.៨១% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួនជាង ១២ម៉ឺន​នាក់ កើនឡើង ៥% និង​ភ្ញៀវ​អន្តរជាតិ ជាង ១,៧ម៉ឺន​នាក់ កើន​ឡើង ៣.៥២%។
  • ខេត្តព្រះសីហនុ៖ ភ្ញៀវ​សរុបជាង ៩ម៉ឺន​នាក់ កើន​ឡើង ១៥.២២% ក្នុង​នោះ ភ្ញៀវជាតិជាង ៨ម៉ឺន​នាក់ កើន​ឡើង ១៣.៧០% និង​ភ្ញៀវ​អន្តរជាតិជាង ៤ពាន់​នាក់ កើនឡើង ២%។
  • ខេត្តបាត់ដំបង ៖ ភ្ញៀវ​សរុប​ជិត ៨ម៉ឺន​នាក់ កើន​ឡើង ៨៩.១៩% ក្នុងនោះ ភ្ញៀវ​ជាតិ​ជាង ៧,៨ម៉ឺននាក់ កើនឡើង ៨៩.៦៥% និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២៣៩នាក់ កើនឡើង ៥.២៩%។
  • ខេត្តកំពត ៖ ភ្ញៀវ​សរុប​ជាង ៧,៧ម៉ឺន​នាក់ កើន​ឡើង ៥.២១% ក្នុងនោះ ភ្ញៀវជាតិ​ចំនួន ៧,៥ម៉ឺន​នាក់ កើនឡើង ៥.៧០% និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ១២០២នាក់ កើន​ឡើង ១៦.៤២%។

  • ខេត្ត​បន្ទាយមានជ័យ ៖ ភ្ញៀវ​សរុប​ជាង ៧,៧ម៉ឺននាក់ កើនឡើង ១០៦.២០% ក្នុងនោះ ភ្ញៀវជាតិ​ចំនួន ៧៧ ០៦៨នាក់ កើន​ឡើង ១០៦.២១% និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ១០នាក់ កើនឡើង ៦៦.៦៦%។

មូលហេតុ​នៃ​ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​តាម​បណ្ដា​ខេត្ត​នានា គឺ​ដោយ​សារ​មូលហេតុ​សំខាន់ៗ ដូចជា៖ ផ្លូវស្រួលជាង​មុន ការ​ទប់ស្កាត់​​មិន​ឲ្យ​ឡើង​ថ្លៃហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ បញ្ហា​បរិស្ថាន​អនាម័យ​ល្អប្រសើរ​ជាងមុន បញ្ហា​សន្តិសុខ​សុវត្ថិភាពល្អប្រសើរ​ជាដើម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;