ដួណាល់ ត្រាំ ដាក់​ទណ្ឌកម្ម​ថ្មី ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​​របស់​កូរ៉េខាងជើង

  • 2017-09-22 02:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ម្សិលមិញ បាន​ដាក់​ចេញ​វិធានការ​ក្តៅ​បន្ថែម​ទៀត​ហើយ ដោយ​ហាម​មិន​ឲ្យ​អ្នក​វិនិយោគ​បរទេស និង​ធនាគារ​បរទេស ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះ​ទេ។ ការ​ដាក់​ចេញ​វិធានការ​ថ្មី​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

វិធានការ​ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ក្រឹត្យ ដែល​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា កាលពី​ម្សិលមិញ។ ការ​ដាក់​ចេញ​វិធានការ​នេះ គឺ​ធ្វើ​ឡើង​ត្រឹមតែ​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតី ត្រាំ បាន​ប្រកាស​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា អាមេរិក​នឹង​វាយ​កូរ៉េខាងជើង​ដែល​មាន​ប្រជាជន ២៦​លាន​នាក់ ឲ្យ​ខ្ទេច​ទាំង​អស់ ប្រសិនបើ​កូរ៉េខាងជើង​ហ៊ាន​គំរាមកំហែង​អាមេរិក។

សូម​បញ្ជាក់​ថា ត្រឹម​រយៈពេល ៩​ខែ ឆ្នាំ​២០១៧​នេះ ក្រោម​ការ​បញ្ជា​របស់​លោក គីម ជុងអ៊ុន រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​មីស៊ីល​ប្រមាណ ៩០​គ្រាប់​ហើយ ដែល​ចំនួន​នេះ គឺ​ច្រើន​ជាង​ចំនួន​សរុប​បញ្ចូល ដែល​ឪពុក និង​ជីតា​របស់​លោក​បាន​បាញ់​សាកល្បង​ទៅ​ទៀត៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;