មេ​បញ្ជាការ​កង​ទ័ព​ជាន់​ខ្ពស់​រុស្ស៊ី ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​ស៊ីរី

  • 2017-09-25 02:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​រុស្ស៊ី បាន​ឲ្យ​ដឹង​កាល​យប់​មិញ​នេះ​ថា មេ​បញ្ជាការ​កង​ទ័ព​លោក Valery Asapov ត្រូវ​បាន​គេ​សម្លាប់ ខណៈ​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ឧទ្ទាម IS ក្នុង​ប្រទេស​ស៊ីរី។

ប្រភព​ដដែល​បញ្ជាក់​ថា លោក Valery Asapov មុន​ទទួល​មរណភាព បាន​ទៅ​ជួយ​មេ​បញ្ជាការ​កង​ទ័ព​ប្រទេស​ស៊ីរី ដើម្បី​រំដោះ​ទីក្រុង Deir ez-Zor ចេញ​ពី​ក្រុម IS។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជាតិ​រុស្ស៊ី Tass លោក Valery Asapov បាន​រង​របួស​ធ្ងន់​រហូត​ដល់​បាត់បង់​ជីវិត ដោយសារ​ត្រូវ​គ្រាប់​ផ្លោង​របស់​ក្រុម IS៕

ប្រភព៖ Washingtonpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;