រុស្ស៊ី ដាក់​ដំណើរការ​កប៉ាល់​ធំ​បំផុត សម្រាប់​ឆ្លង​កាត់​មហា​សមុទ្រ​ទឹកកក

  • 2017-09-25 07:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់​បំបែក​​ផ្ទាំង​ទឹកកក (icebreaker) ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ របស់​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ហើយ នៅ​តំបន់​សមុទ្រ​បាល់ទិក កាលពី​ចុង​សប្ដាហ៍​មុន។ កប៉ាល់​សម្រាប់​ឆ្លង​កាត់​ផ្ទាំង​ទឹកកក​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "Sibir”។

កប៉ាល់​នេះ មាន​ប្រវែង​បណ្ដាោយ​ ១៧៣​ម៉ែត្រ ទទឹង ៣៤​ម៉ែត្រ និង​អាច​ផ្ទុក​ទម្ងន់​បាន ៣៣ ៥០០​តោន។ កប៉ាល់​នេះ​ដំណើរការ​ដោយ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ចំនួន២ ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​បាន​រហូត​ដល់ ១៧៥​ម៉េហ្គាវ៉ាត់។ កប៉ាល់​នេះ ជា​ប្រភេទ​កប៉ាល់​ដឹក​ទំនិញ ដែល​បង្កើត​ឡើង​ដើម្បី​ដឹក​ឧស្ម័ន​ឆ្លង​កាត់​តំបន់​មហាសមុទ្រ​ទឹកកក​អាកទិក មក​ផ្គត់ផ្គង់​ឲ្យ​អតិថិជន នៅ​តំបន់​អាស៊ី។

សូម​បញ្ជាក់​ថា កប៉ាល់​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នេះ មាន​សមត្ថភាព​បំបែក​ទឹកកក​រហូត​ដល់​កម្រាស់ ៣​ម៉ែត្រ៕

ពិធី​ដាក់​ដំណើរការ​កប៉ាក់​​សម្រាប់​ឆ្លង​កាត់​ផ្ទាំង​ទឹកកក

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;