UCL៖ Kroos ចូល​ហាត់​វិញ ខណៈ Ronaldo និង Bale អាច​ចូល​លេង​ទល់​នឹង Dortmund

  • 2017-09-26 02:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ Toni Kroos បាន​ជា​សះស្បើយ​ពី​របួស និង​ទំនងជា​ត្រូវ​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ​សន្សំ​ពិន្ទុ ទល់​នឹង Borussia Dortmund វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៧។

គ្រូ​បង្វឹក Zidane បាន​និយាយ​ថា៖ «គេ (Kroos) ហាក់​ដូចជា​ល្អ​ប្រសើរ​ហើយ។ ពួក​យើង​នឹង​ចាំ​មើល​ថា​តើ​គេ​អាច​ចូល​លេង​បាន​ឬ​យ៉ាង​ណា»។ Real Madrid បាន​បាត់បង់ Marcelo, Benzema និង Kovacic ដោយ​សារ​របួស។

ជម្រើស ១១នាក់​របស់​ក្រុម​ទាំង​ពីរ ដែល​អាច​ចូល​លេង​យប់​នេះ

  • Dortmund៖ អ្នកចាំទី​ (Burki); ខ្សែការពារ (Piszczek, Papastathopoulos, Bartra, Toljan); ខ្សែបម្រើ (Sahin, Dahoud, Gotze); ខ្សែប្រយុទ្ធ (Yarmolenko, Aubameyang, Philipp)

  • Real Madrid៖ អ្នកចាំទី (Navas); ខ្សែការពារ (Carvajal, Varane, Ramos, Nacho); ខ្សែបម្រើ (Modric, Casemiro, Isco); ខ្សែប្រយុទ្ធ (Bale, Ronaldo, Asensio)

ក្នុង​ប្រវត្តិ​ជួប​គ្នា Real Madrid មិន​ធ្លាប់​ឈ្នះ Dortmund ឡើយ។ ក្នុង ៦​ប្រកួត Real ចាញ់​៣ និង ស្មើ៣។ ទន្ទឹម​នេះ ក្រុម​អធិរាជ​ស បង្ហាញ​ទម្រង់​មិន​សូវ​បាន​ល្អ​ឡើយ​នៅ​ដើម​រដូវកាល​ថ្មី​នេះ ដែល​អាច​ជា​ផល​លំបាក​សម្រាប់​ជំនួប​យប់​នេះ។

Real បាន​យក​ឈ្នះ APOEL កាលពី​ប្រកួត​ទី​មួយ ក្នុង​លទ្ធផល ៣-០ ខណៈ Dortmund ប្រកួត​ចាញ់​ក្រុម​មាន់​ខ្នាយ​មាស Spurs ក្នុង​លទ្ធផល ៣-១ ។ ប៉ុន្តែ Dortmund ជា​ក្រុម​ខ្លាំង​នៅ​ក្នុង​លីគ ដែល​ស៊ុត​បាន ១៩​គ្រាប់ នៅ​ក្នុង ៦​ប្រកួត​ ហើយ​គូ​ប្រកួត​ស៊ុត​បញ្ចូល​វិញ​តែ ១​គ្រាប់​ប៉ុណ្ណោះ។ ចំណែក Real ស៊ុត​បញ្ចូល​ទី​១១​គ្រាប់ និង​ត្រូវ​គេ​ស៊ុត​ចូល​វិញ ៦​គ្រាប់៕

ប្រភព៖ Dailymail | UEFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;