Ronaldo ស៊ុត ២គ្រាប់ ជួយ​ឲ្យ Real បំបាក់ Dortmund

  • 2017-09-26 23:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត ២គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យក្រុម​អធិរាជ​ ស អេស្ប៉ាញ Real Madrid បំបាក់​ក្រុមអាល្លឺម៉ង់​ Borussia Dortmund ៣-១ ក្នុង​ពូល H នៃ​ពាន​រង្វាន់ទ្វីប​អឺរ៉ុប UEFA Champions League យប់មិញ​នេះ។

២គ្រាប់​របស់ CR7 រក​បាន​នៅនាទី ៤៩ និង ៧៩ ឯ​ ១គ្រាប់​ទៀត រក​បាន​ដោយ Gareth Bale នៅនាទី ១៨។ ចំណែក ១គ្រាប់​សង​វិញ​របស់​​ក្រុម​ម្ចាស់​ផ្ទះ​ រក​បាន​ដោយខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង Pierre-Emerick Aubameyang នៅ​នាទី ៥៤។

លទ្ធផល​នេះ ជួយឲ្យ Real Madrid រក​បាន ៦ពិន្ទុ​ពេញ ក្នុង​២ប្រកួត ស្មើ​ក្រុម Tottenham Hotspur របស់​អង់គ្លេស​ដែរ ខណៈ Dortmund ចាញ់​ទាំង ២ប្រកួត មិន​ទាន់​មាន​ពិន្ទុ​រាប់​នៅ​ឡើយ​ទេ៕

លទ្ធផល​គ្រប់គូ កាលពី​យប់មិញ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;