មេ Microsoft ប្ដូរ​ពី Windows Phone មក​ប្រើ Android

  • 2017-09-27 06:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ស្មាតហ្វូន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ត្រូវ​បាន​បញ្ឈប់​ជា​ស្ថាពរ​ហើយ។ ចំណែក​លោក Bill Gates ម្ចាស់​ក្រុមហ៊ុន Microsoft ដែល​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Windows ក៏​ផ្លាស់ប្ដូរ​ជម្រើស​ស្មាតហ្វូន​របស់​ខ្លួន​ផង​ដែរ។

ស្ថិត​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News កាល​ពី​ពេល​ថ្មីៗ មហា​សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​លោក Bill Gates បាន​បញ្ជាក់​ថា ឥឡូវ​នេះ​លោក​បាន​ប្ដូរ​មក​ប្រើ​ស្មាតហ្វូន​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android វិញ​ហើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ម៉ាក​ទូរសព្ទ​ដែល​កំពុង​ប្រើនោះ​ទេ។ ប៉ុន្តែ លោក​អះអាង​ថា នៅ​លើ​ស្មាតហ្វូន​មួយ​នោះ​គឺ​មាន​កម្មវិធី​របស់ Microsoft ជា​ច្រើន។

បើ​តាម​ការ​សន្និដ្ឋាន វា​អាច​ជា​កំពូល​ស្មាតហ្វូន​របស់ Samsung ម៉ូដែល Galaxy S8 Microsoft Edition ដែល​ភ្ជាប់​មក​ស្រាប់​ជាមួយ​កម្មវិធី​ Microsoft ដូចជា Cortana, OneDrive, Outlook, Skype និង MSN News ជា​ដើម៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;