ឃាត់​ត្រួត​ពិនិត្យ​រថយន្ត​២គ្រឿង​ដឹក​ស្វា​ក្ដាម​ជិត ២០០​ក្បាល ពី​កម្ពុជា​ទៅ​អាមេរិក

  • 2017-09-28 07:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​២គ្រឿង​ដឹក​ជញ្ជូន​សត្វ​ស្វា​ក្ដាម​ចំនួន ១៨០​ក្បាល ក្នុង​គោល​បំណង​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​មន្ត្រី​ពេទ្យ​ឃាត់​ត្រួត​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី​២៧​កញ្ញា ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​ដើម​ពោធិ៍ (យាយ​ម៉ៅ) ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក ស៊ីវ គឹមហេង ផ្នែក​បសុព្យាបាល​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ធ្វើ​ការ​ត្រួត​ពិនិត្យ ឃើញ​ថា​ការ​ដឹក​ស្វា​ក្ដាម​ទាំង​នោះ​គឺ​មាន​ច្បាប់​ត្រឹម​ត្រូវ ដែល​ជា​របស់​ក្រុមហ៊ុន VANNY BIO ដឹក​ពី​ខេត្ត​ពោធិ៍សាត់ ឆ្លង​តាម​បន្ទាយមានជ័យ ចេញ​ទៅ​ថៃ រួច​បន្ត​ទៅ​សហរដ្ឋ​អាមេរិក។ សត្វ​ស្វា​ក្ដាម​ទាំង​១៨០​ក្បាល នឹង​ត្រូវ​យក​ទៅ​ពិសោធ​ធ្វើ​ជា​ថ្នាំ។

លោក ស៊ីវ គឹមហេង បន្ថែម​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រុមហ៊ុន VANNY BIO នាំ​សត្វ​ស្វា​ក្ដាម ឬ​ស្វា​ក្រិះ នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ដោយ​១​លើក​អាច​នាំ​ចេញ​ប្រមាណ​ជិត ២០០​ក្បាល។ ស្វា​​ក្ដាម​មាន​ចិញ្ចឹម​នៅ​ខេត្ត​ពោធិ៍សាត់ និង​នៅ​ព្រែកឯង រាជធានី​ភ្នំពេញ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;