រុស្ស៊ី និង​កូរ៉េ​ខាង​ជើង នឹង​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​នុយក្លេអ៊ែរ

  • 2017-09-29 02:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ពី​ប្រទេស​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង នឹង​ជួប​ពិភាក្សា​គ្នា​ក្នុង​ទីក្រុង​មូស្គូ នៅ​ថ្ងៃ​សុក្រ​នេះ អំពី​បញ្ហា​ក្ដៅ​គគុក​នៃ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

ជំនួប​នេះ នឹង​ធ្វើ​ឡើង​រវាង​លោក Oleg Burmistrov មន្ត្រី​ការបរទេស​រុស្ស៊ី និង​លោក​ស្រី Choe Son Hui រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង។ សេចក្ដី​លម្អិត​នៃ​ជំនួប​ខាង​លើ មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ។

បើ​ងាក​មក​មើល​ខាង​សហរដ្ឋ​អាមេរិក​វិញ លោក​ស្រី Heather Nauert បាន​ឲ្យ​ដឹង​ថា វា​មិន​មែន​ជា​រឿង​អាក្រក់​ទេ​សម្រាប់​អាមេរិក។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​រូប​នេះ អះអាង​ថា ដំណោះស្រាយ​ការទូត​គឺ​ជា​ជម្រើស​ដ៏​ល្អ ហើយ​ប្រសិន​បើ​រុស្ស៊ី​ជោគជ័យ​ក្នុង​ការ​បង្ហាញ​ផ្លូវ​​ត្រឹម​ត្រូវ​ដល់​កូរ៉េ​ខាង​ជើង នោះ​អាមេរិក​នឹង​ស្វាគមន៍​ចំណាត់​ការ​មួយ​​នេះ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;