Real នឹង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​មួយ​ដល់​កីឡដ្ឋាន​ដែល​មាន​ឈ្មោះ​ថា Fernando Torres

  • 2017-09-30 07:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ Fuenlabrada នៅ​ក្នុង​ការ​ប្រកួត​វគ្គ ៣២​ក្រុម ពាន​រង្វាន់ Copa del Rey នៅ​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១៧។ ការ​ប្រកួត​នឹង​ត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ដែល​យក​ឈ្មោះ​តាម​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម AT. Madrid “Fernando Torres” ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ត្រឹមតែ​ប្រមាណ​ជា ៤ពាន់​នាក់​ប៉ុណ្ណោះ។ ទីនោះ ក៏​ជា​តំបន់​ដែល Torres ធំធាត់​មុន​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​ដូច​សព្វ​ថ្ងៃ​។

កីឡដ្ឋាន Fernando Torres
Fuenlabrada ជា​ក្រុម​នៅ​លីគ​លំដាប់​ទី៣​អេស្ប៉ាញ ដែល​រក​បាន​ជ័យជម្នះ​ចំនួន ៤​ប្រកួត ក្នុង ៦ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី​នេះ។ ក្រុម​នេះ នឹង​ត្រូវ​លេង​ចំនួន ២​ជើង​ជាមួយ Real Madrid ក្រោយ​ការ​ចាប់ឆ្នោត​វគ្គ ៣២​ក្រុម Copa del Rey កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

កីឡាករ​របស់ Fuenlabrada មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ជំនួប​ជាមួយ​ក្លឹប​អធិរាជ​ស​ឡើយ។ ផ្ទុយទៅវិញ ពួកគេ​បាន​បង្ហាញ​ការ​សប្បាយ​រីករាយ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​មាន​ឱកាស​លេង​ជាមួយ​ក្រុម Real Madrid ៕

ក្រុម Real Madrid (ស) និង Fuenlabrada (ខៀវ)

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;