ស្ថិតិ​មួយ​បង្ហាញ​ថា Ronaldo កំពុង​ជួប​រឿង​អាក្រក់​បំផុត​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី

  • 2017-10-02 02:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​កំពុង​ជួប​រឿង​ដ៏​អាក្រក់​បំផុត​ក្នុង​អាជីព​ជា​កីឡាករ​របស់​ក្រុម Real Madrid បន្ទាប់ពី​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ក្នុង ៣​ប្រកួត​របស់​គេ​នៅ​រដូវ​កាល​ថ្មី លីគ​កំពូល​អេស្ប៉ាញ La Liga​។

Ronaldo បាន​អវត្តមាន​ចំនួន ៤​ប្រកួត ដោយសារ​ការ​ពិន័យ ហើយ ៣​ប្រកួត​កន្លង​ទៅ ទល់​នឹង​ក្រុម Real Betis, Alaves និង Espanyol កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​នៅ​ឡើយ​ទេ។

គួរ​ដឹង​ដែរ​ថា រយៈ​ពេល​ដែល Ronaldo មិន​អាច​រក​គ្រាប់​បាល់​យូរ​បំផុត គឺ ២៥៥​នាទី កាល​ពី​រដូវកាល ២០១០-១១​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;