រុស្ស៊ី គំរាម​បិទ Facebook បើមិន​ស្រប​តាម​លក្ខខណ្ឌ​មួយ

  • 2017-10-03 07:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្ដាញ​សង្គម​យក្ស Facebook អាច​ប្រឈម​នឹង​ការ​បិទ​មិន​ឲ្យ​ដំណើរការ​នៅ​ក្នុង​រុស្ស៊ី ប្រសិន​បើ​មិន​ព្រម​ធ្វើ​តាម​ច្បាប់​​កំណត់​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ។

នៅ​ឆ្នាំ​២០១៥ រុស្ស៊ី​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ ដែល​តម្រូវ​ឲ្យ​ប្រជាជន​គ្រប់​គ្នា​ត្រូវ​ផ្ទុក​ទិន្នន័យ​អនឡាញ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ប្រទេស។ យោង​តាម​ច្បាប់​នេះ Facebook ត្រូវ​តែ​បង្កើត​កន្លែង​ផ្ទុក​ទិន្នន័យ Server នៅ​ក្នុង​ទឹកដី​ប្រទេស​រុស្ស៊ី សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ក្នុង​រុស្ស៊ី។

កាល​ពី​មុន បណ្ដាញ​សង្គម LinkedIn ធ្លាប់​បាន​បដិសេធ​មិន​ធ្វើ​តាម​រុស្ស៊ី ដូច្នេះ​ហើយ​ទើប​រុស្ស៊ី​បិទ​មិន​ឲ្យ​ដំណើរការ​បន្ត​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ ចំណែក​ឯ Twitter មិន​បាន​ប្រកែក​នឹង​ច្បាប់​នេះ​ឡើយ ដោយ​សន្យា​នឹង​ធ្វើ​តាម​នៅ​ឆ្នាំ​២០១៨។

អ្នក​ជំនាញ និយាយ​ថា Facebook ប្រហែល​ជា​អនុវត្ត​ទៅ​តាម​ច្បាប់​ប្រទេស​រុស្ស៊ី និង​ចាប់​ផ្ដើម​ប្រើ Server នៅ​រុស្ស៊ី។ មូលហេតុ​ដោយសារ​តែ Facebook ធ្លាប់​ត្រូវ​បាន​ចិន​បញ្ឈប់​ដំណើរការ​រួច​ហើយ​កាល​ពី​ឆ្នាំ​២០០៩ ដូច្នេះ​ខ្លួន​មិន​ចង់​បាត់​បង់​ចំណូល​ច្រើន​ទៀត​​នោះ​ទេ៕

ប្រភព៖ Metro ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;