កងទ័ព​រុស្ស៊ី ប្រឈម​នឹង​បម្រាប​មិន​ឲ្យ​ថត​រូប បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម

  • 2017-10-05 23:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ហាម​កងទ័ព​មិន​ឲ្យ​ថត​រូប និង​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម។ សេចក្តី​ព្រាង​ច្បាប់​នោះ បាន​ចែង​ថា រូបភាព និង​វីដេអូ ដែល​បង្ហោះ​ទៅ​លើ​អ៊ីនធឺណិត អាច​បង្ហាញ​ព័ត៌មាន​កងទ័ព​ទៅ​ដល់​សត្រូវ។ ជា​ពិសេស វា​អាច​បង្ហាញ​ដោយ​ស្វ័យប្រវត្តិ​ថា នៅ​តំបន់​ណា ដែល​កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ។

ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ក្រោយ​កងទ័ព​រុស្ស៊ី បង្ហោះ​រូបភាព​ជាច្រើន​ចូល​ទៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម នៅ​ពេល​ពួកគេ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​អ៊ុយក្រែន និង​ស៊ីរី កាលពី​ឆ្នាំ​២០១៤៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;