រុស្ស៊ី​លក់​ប្រព័ន្ធ​ការពារ​ដែន​អាកាស រួម​និង​សព្វាវុធ​ធន់​ធ្ងន់ ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត

  • 2017-10-06 03:22:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រទេស​រុស្ស៊ី បាន​យល់ព្រម​លក់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ប្រភេទ S-400 មីស៊ីល​ប្រឆាំង​រថក្រោះ Kornet-EM ម៉ាស៊ីន​បាញ់​រ៉ុកកែត​បំពាក់​លើ​រថក្រោះ​ប្រភេទ TOS-1A កាំភ្លើង​យន្ត​ធន់​ធ្ងន់​ប្រភេទ AGS-30 និង​កាំភ្លើង​យន្ត​ប្រភេទ Kalashnikov AK-103 ឲ្យ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត Al-Arabiya កាលពី​ថ្ងៃ​ទី​០៥ ខែ​តុលា ម្សិលមិញ។

ការ​ទិញ​អាវុធ​នេះ ធ្វើ​ឡើង​អំឡុង​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​អារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គ Salman ទៅ​កាន់​ក្រុង​មូស្គូ។ ក្រៅ​ពី​ការ​យល់​ព្រម​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជួយ​អភិវឌ្ឍ​ឧស្សាហកម្ម​យោធា​របស់​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ៕

ម៉ាស៊ីន​បាញ់​រ៉ុកកែត​បំពាក់​លើ​រថក្រោះ​ប្រភេទ TOS-1A
មីស៊ីល​ប្រឆាំង​រថក្រោះ Kornet-EM

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា