ជម្លៀស​មនុស្ស ៣ពាន់​នាក់​ ដោយសារ​ភ្លើងឆេះ​ផ្សារ​នៅក្រុង​មូស្គូ

  • 2017-10-09 01:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​រាប់ពាន់​នាក់ ត្រូវបាន​ជម្លៀស​ចញ ខណៈ​រថយន្ត​ជាច្រើន​គ្រឿង​បាន​ផ្ទុះ​នៅក្នុង​ចំណត​ក្រោមដី បន្ទាប់ពី​មាន​ភ្លើងឆេះ​ផ្សារ​ដែល​កំពុងតែ​សាងសង់​១​កន្លែង។ ផ្សារនោះ​មាន​ឈ្មោះ​ថា Sindika ស្ថិតក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

យោងតាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី បាន​ឲ្យដឹង​ថា អ្នក​ពន្លត់​អគ្គិភ័យ​ប្រហែល ១០០​នាក់ បាន​តស៊ូ​ប្រយុទ្ធ​នឹង​អគ្គិភ័យ​នេះ ដើម្បី​ទប់ស្កាត់​កុំឲ្យ​រាលដាល។ ក្នុងនោះ​ក៏មាន​ឧទ្ធម្ភាគចក្រ ២​គ្រឿង ត្រូវបាន​បញ្ជូន​ឲ្យទៅ​ពន្លត់​ភ្លើងឆេះ​នោះ​ផងដែរ។

ចំពោះ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ កំពុង​ស្ថិតក្រោម​ការ​ស៊ើប​អង្កេត​នៅឡើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;