កម្ពុជា អាច​សងសឹក​វៀតណាម ក្នុងវគ្គ​ជម្រុះ AFC Asian Cup ល្ងាចនេះ​បានទេ?

  • 2017-10-10 06:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម​ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ​ឆ្នាំ​២០១៧ ​នេះ ​វេលា​ម៉ោង​៧​ល្ងាច ដែល​ជា​ជំនួប​ជើង​ទី​២ ក្នុង​ពូល C នៃ​ព្រឹត្តិការណ៍​​ជម្រុះ AFC Asian Cup 2019។ ការ​ប្រកួត​នេះ​ ធ្វើឡើង​នៅ​កីឡដ្ឋាន My Dinh ក្រុង​ហាណូយ ប្រទេស​វៀតណាម។ កាលពីជើងទី១ នៅ​រាជធានីភ្នំពេញ កម្ពុជា បាន​ប្រកួត​ចាញ់ វៀតណាម​ក្នុងលទ្ធផល ១-២។

កម្ពុជា ក្នុងការ​ប្រកួតជាមួយវៀតណាម នៅជើងទី១
លោក Leonardo ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​បញ្ជាក់​មុន​ប្រកួត​ថា​លោក​រំពឹង​ថា​កូន​ក្រុម​នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ប្រកួត​នេះ ហើយ​ចាត់​ទុក​វា​ជា​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។ វៀតណាម​ជា​ក្រុម​ខ្លាំង ​ហើយ​លេង​នៅ​ដី​របស់​ពួកគេ​ទៀត​នឹង​កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​មាន​សម្ពាធ ប៉ុន្តែ​លោក​នឹង​រៀប​ចំ​ទម្រង់​ថ្មី​សម្រាប់​ការ​ប្រកួត​មួយ​នេះ ដើម្បី​បង្កើត​ជា​កំណត់ត្រា​មួយ​សម្រាប់​កម្ពុជា។
ជម្រើស ១១នាក់ដំបូងរបស់កម្ពុជា ពេលប្រកួតជាមួយវៀតណាម នៅជើងទី១

សម្រាប់​កីឡាករ​វិញ ​ក្រុម​កម្ពុជា​មិន​មាន​វត្ដមាន​របស់​ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ​ទេ ខណៈ​ដែល​ចាន់ វឌ្ឍនាកា ​ក៏​ត្រូវ​គ្រូ​បង្វឹក​បង្ហើប​ថា​មាន​របួស​បន្តិចបន្ដួច​ដែរ ប៉ុន្តែ​អាច​នឹង​ចូល​លេង​បាន​វិញ​នៅ​​យប់​នេះ។ ចំណែក​ឯ​ខាង​វៀតណាម​វិញ ​នឹង​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​គឺ ខ្សែ​ការពារ Doan Van Hau និង​ខ្សែ​ប្រយុទ្ធ Ha Duc Chinh ។

ជម្រើស ១១នាក់ដំបូងរបស់ក្រុម​វៀតណាម ពេលប្រកួតជាមួយកម្ពុជា នៅជើងទី១

ក្រុម​កម្ពុជា​ធ្លាប់​ជួប​ក្រុម​វៀតណាម​សរុប​មាន​ចំនួន ១៦ លើក​​ប៉ុន្តែ​សូម​លើក​​យក ៦​ប្រកួត​ចុង​ក្រោយ​ដែល​កម្ពុជា​មិន​ធ្លាប់​ឈ្នះ​វៀតណាម​ទាល់​តែ​សោះ​ក្នុង​នោះ​រួម​មាន៖ ​

  • ថ្ងៃ​ទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៦៖ កម្ពុជា ១-៣ វៀតណាម (ពាន រង្វាន់ ជើង ឯក ប្រចាំ តំបន់ អាស៊ី អាគ្នេយ៍)

  • ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ ២០០០៖ កម្ពុជា ០-៦ វៀតណាម (ពាន​រង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍)

  • ថ្ងៃ​ទី ១៥ ខែ ធ្នូ ឆ្នាំ ២០០២៖ វៀតណាម ៩-២ កម្ពុជា (ពាន​រង្វាន់​ជើង​ឯ​ក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍)​

  • ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៤៖ កម្ពុជា ១-៩ វៀតណាម (ពាន​រង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍)

  • ថ្ងៃ​ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ វៀតណាម ២-១ កម្ពុជា (AFF Championhsip 2016)

  • ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧ ៖ ​កម្ពុជា​ ១-២ វៀតណាម (2019 AFC Asian Cup qualification )៕

កម្ពុជា ក្នុងការ​ប្រកួតជាមួយវៀតណាម នៅជើងទី១

ប្រភព៖ Sabay News អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;