Leo មិន​ពេញ​ចិត្ត​អាជ្ញាកណ្ដាល តែ​មិន​បន្ទោស​កីឡាករ ក្រោយ​ចាញ់​វៀត​ណាម

  • 2017-10-11 03:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បរាជ័យ​ជា​លើក​ទី​ពីរ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ពាន​រង្វាន់ AFC Asian Cup 2019 ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម បន្ទាប់ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​លទ្ធផល ៥-០ យប់​មិញ។

សកម្មភាពហ្វឹកហាត់មុនការប្រកួត (រូបភាព៖ Zing)
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ចប់​ការប្រកួត លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​និយាយ​ថា៖ ***«គម្លាត​រវាង​វៀតណាម និង​កម្ពុជា គឺ​ឆ្ងាយ​ណាស់​។ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល​ឡើយ។ ប៉ុន្តែ​ ខ្ញុំ​ក៏​មិន​បន្ទោស​កីឡាករ​ដែរ ក្រោយ​ទទួល​រង​បរាជ័យ ហើយ​ខ្ញុំ​នឹង​នៅ​ជាមួយ​ពួកគេ​ និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដើម្បី​ជួយ​ស្ដារ​បាល់ទាត់​កម្ពុជា​ឡើង​វិញ​»***។

លោក Leonardo បាន​ឲ្យដឹង​ថា លោក​មាន​ការ​មិន​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធ​ការពារ​របស់​កម្ពុជា ហើយ​កីឡាករ​របស់​លោក​នៅ​ខ្វះ​បទពិសោធន៍​ជា​ច្រើន​ទៀត៕

សកម្មភាពប្រកួតរវាងវៀតណាម និងកម្ពុជា យប់មិញ (រូបភាព៖ AFC)

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;