Muangthong ទម្លាក់ Buriram ពី​ពាន League Cup ថៃ ត្រឹម​វគ្គ​៨​ក្រុម

  • 2017-10-12 01:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម SCG Muangthong United បាន​យក​ឈ្នះ​ក្រុម Buriram United ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ League Cup នៅ​កីឡដ្ឋាន I-Mobile កាលពី​យប់​ថ្ងៃ​ពុធ ម្សិលមិញ។

សកម្មភាពប្រកួតរវាង Buriram United និង Muangthong United (រូបភាព៖ SCG Muangthong United)
ខ្សែ​ប្រយុទ្ធ​សញ្ជាតិប្រេស៊ីល Leandro Assumpcao បាន​រក​គ្រាប់​បើក​ឆាក​នៅ​នាទី​៥៧ មុន​ខ្សែ​ការពារ Theerathon Bunmathan ស្វែងរក​គ្រាប់​បាល់​ទីពីរ ទៅ​លើ​អតីត​ក្រុម​របស់​ខ្លួន នៅ​នាទី​៦៩។

ក្នុង​កីឡដ្ឋាន​របស់​ខ្លួន Buriram មាន​ឱកាស​ជា​ច្រើន​លើក​ផង​ដែរ តែ​ការ​ព្យាយាម​បំប៉ោង​សំណាញ់​ទី​របស់ Muangthong ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នកចាំទី​ជម្រើស​ជាតិ​ថៃ Kawin Thamsatchanan ។

សកម្មភាពប្រកួតរវាង Buriram United និង Muangthong United (រូបភាព៖ SCG Muangthong United)

គួរ​បញ្ជាក់​ថា Muangthong និង Buriram គឺ​ជា​ម្ចាស់​ពាន​រង្វាន់ League Cup ថៃ រួម​គ្នា​កាលពី​ឆ្នាំ​២០១៦ បន្ទាប់ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ​ត្រូវ​បាន​លុប​ចោល ដោយសារ​ការ​សោយ​ទិវង្គត​នៃ​ព្រះមហាក្សត្រ​ថៃ ភូមិ​បុល អាឌុល​យ៉ាដេត៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;