ក្ដៅៗ! អាមេរិក ប្រកាស​ដក​ខ្លួន​ចេញ​ពី​អង្គការ UNESCO

  • 2017-10-12 14:42:53
  • ចំនួនមតិ

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ខ្លួន​កំពុង​រៀបចំ​ចាកចេញ​ពី​អង្គការ​យូណេស្កូ ដើម្បី​បន្ត​ប្រឆាំង​នឹង​ការ​រើសអើង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល។ សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់ថា ក្រោយ​ការ​​លាលែង​ពី​​សមាជិក​យូណេស្កូ អាមេរិក​នឹង​ដើរ​តួ​ជា​ប្រទេស​សង្កេតការណ៍​។

លោក​ស្រី Irina Bokova អគ្គ​នាយក​អង្គការ​យូណេស្កូ​ដែល​​ជិត​ផុត​អណត្តិ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ទទួល​សារ​ផ្លូវការ​ពី​សហរដ្ឋ​អាមេរិក​ហើយ។ លោក​ស្រី​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​នា​ពេល​នេះ។ លោក​ស្រី​បាន​ហៅ​ការ​ចាកចេញ​នេះ​ថា ជា​ការ​ខាតបង់​សម្រាប់​ភាគី​ទាំងពីរ គឺ​អង្គការ​យូណេស្កូ និង​សហរដ្ឋ​អាមេរិក។

លោកស្រី Irina Bokova អគ្គ​នាយក​អង្គការ​យូណេស្កូ

គួរ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១១ អាមេរិក​ធ្លាប់​លុប​ចោល​ថវិកា​ដែល​ត្រូវ​ផ្ដល់​ឲ្យ​អង្គការ​យូណេស្កូ ដោយសារ​អង្គការ​នេះ​បាន​ទទួល​ប៉ាឡេស្ទីន​ជា​ប្រទេស​សមាជិក​ពេញ​សិទ្ធិ។

ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​រឿងនេះ ខ្លីៗ​នឹង​ផ្សាយ​ជូន​បន្ត​ទៀត៕

​​


ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ សុវត្ថិ