ក្រោយ​​ធ្វើ​​ទីលាន​បាល់ទាត់​​រួចរាល់ អាស៊ី​អឺរ៉ុប​ចាប់​ផ្ដើម​សាងសង់​កន្លែង​អង្គុយ​ទស្សនា

  • 2017-10-12 22:55:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទីលាន​បាល់ទាល់​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​​ហើយ កាលពី​​ថ្ងៃ​ទី១២ ខែ​តុលា​ ឆ្នាំ​២០១៧ ម្សិលមិញនេះ។ ក្នុង​ថ្ងៃ​ដដែលនោះ ក៏​មាន​ការ​បើក​ការដ្ឋាន​សាងសង់​កៅអី​សម្រាប់​អង្គុយ​ទស្សនា​ផងដែរ។

កីឡដ្ឋាន​​ដែល​ជា​ទឹក​ដី​ប្រកួត​របស់​​ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុបយូណាយធីត​​នេះ មាន​ទីតាំង​នៅ​ឃុំស្វាយជ្រុំ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

ទីលាន​បាល់ទាត់​អាស៊ី​អឺរ៉ុប

លោក ​ឌួង លាង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​​សាកល​វិទ្យាល័យ​​អាស៊ី​អឺរ៉ុប បាន​បញ្ជាក់​ថា ការ​បើក​ឲ្យ​ប្រើប្រាស់​ទីលាន​បាល់ទាត់ និង​ការដ្ឋាន​សាងសង់​កន្លែង​ទស្សនា​នេះ គឺ​ជា​ដំណាក់​កាល​ទី១ ប៉ុណ្ណោះ ពោល​គឺ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប មាន​គម្រោង​សាងសង់​​​ទីលាន​កីឡា​បាល់ទាត់​ក្នុង​សាល​ចំនួន ៣ បន្ថែម​ទៀត។ សម្រាប់​ដំណាក់​កាល​ទី១ នេះ គឺ​ចំណាយ​អស់​ទឹក​ប្រាក់ ប្រមាណ ៣៥ម៉ឺន​ដុល្លារ។ ការ​សាងសង់​កន្លែង​អង្គុយ​ទស្សនា គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៨។

ប្លង់​កន្លែង​អង្គុយ​ទស្សនា​នៅ​ទីលាន​បាល់ទាត់​អាស៊ី​អឺរ៉ុប

លោក ឌួង លាង ក៏បាន​ឲ្យដឹង​ដែរ​ថា ក្រៅពី​ទីលាន​​បាល់ទាត់ អាស៊ីអឺរ៉ុប ក៏មាន​គម្រោង​សាង​សង់​​ទីលាន​កីឡា​ផ្សេងៗ​ទៀត​ផង​ដែរ ដូចជា​ទីលាន​កីឡា​អត្តពលកម្ម ទីលាន​បាល់បោះ ទីលាន​បាល់ទះ កីឡា​វាយកូន​ឃ្លីលើតុ និងកីឡា​ប៊ីយ៉ា​ស្នុកឃ័រ​ជាដើម៕


ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ